ចេះធ្វើចឹងទៅរួចលោកអើយ! នារីៗចូលចិត្តស្លៀកខ្លី សូមប្រយ័ត្ន បុរសម្នាក់នេះលួចថតកេរ្តិ៍ខ្មាសនារីចំៗតែម្តង (មានវីដេអូ)
ទៀតហើយ! នារីៗចូលចិត្តស្លៀកខ្លី សូមប្រយ័ត្នអាគាត់នេះ ព្រោះខ្លាចក្រែងតំបន់កេរ្តិ៍ខ្មាសខ្លួនលេចឡើងលើអ៊ីនធើរណេតរកមុខចោរមិនឃើញ!
ជនខិលខូចផ្លូវភេទមាននៅគ្រប់ទីកន្លែង ហេតុនេះ ស្ត្រីទាំងឡាយគួររៀបចំឥរិយាបថឲ្យបានត្រឹមត្រូវ! ព្រោះថា អំពើកេងចំណេញផ្លូវភេទត្រូវបានកើតឡើងជារៀងរាល់ថ្ងៃទៅហើយ នៅលើពិភពលោក ហើយបទល្មើសទាំងនោះ តែងតែត្រូវបានច្រានចោល និងមិនអើពើនោះទេ ។ គួរឲ្យសោកស្តាយ ដែលអ្នកប្រព្រឹត្តទាំងនោះត្រូវបានលើកទឹកចិត្ត ខណៈមនុស្សកាន់តែច្រើនឡើងៗ កំពុងចូលរួមវប្បធម៌រំលោភបំពានផ្លូវភេទ ។ ចំណែកជនរងគ្រោះវិញ បែរជាត្រូវបានស្តីបន្ទោសថា មកពីស្លៀកពាក់ខើចខ្លីជំនួសឲ្យការសហការគ្នាចាប់ជនល្មើសពិតប្រាកដ មកព្រមាន ឬ ដាក់ទោសទណ្ឌ។
ស្ត្រីឈ្មោះ Maria Justine Singe ដែលត្រូវបានចាត់ទុកថា ជាជនរងគ្រោះចុងក្រោយ នៃអំពើបៀតបៀនកេរ្តិ៍ខ្មាស ខណៈនាងកំពុងជិះរថយន្តស្នូល បានចែករំលែកបទពិសោធន៍របស់នាងនៅលើហ្វេសប៊ុក ដើម្បីព្រមានដល់ស្ត្រីដទៃបានដឹងអំពីបុរសកំហូចម្នាក់នេះ ។ យោងតាម Maria នោះនាងបានកត់សម្គាល់ឃើញបុរសម្នាក់នេះដែលអង្គុយទល់មុខនាង កំពុងធ្វើសកម្មភាពចម្លែកគួរឲ្យចាប់អារម្មណ៍តែម្តង។
នោះគឺនៅពេលដែលនាងបានកត់សម្គាល់ឃើញថា បុរសនោះកំពុងព្យាយាមថតរូបតំបន់ត្រីកោណពិសេសរបស់នាង ខណៈនាងស្លៀកបំពង់ខ្លីនៅពេលនោះ ។ បុរសនោះបានបើក Flash ទូរស័ព្ទរបស់គាត់ ដែលច្បាស់ណាស់គាត់កំពុងថតតំបន់អៀនខ្មាសរបស់នាង ។ នៅពេលនោះផងដែរ Maria មិនចង់ប្រឈមមុខនឹងបុរសនោះទេ ដោយបារម្ភថា គាត់អាចមានអាវុធ ជាពិសេសនៅពេលនោះទៀតសោត មានមនុស្ស២ ៣ នាក់ប៉ុណ្ណោះ កំពុងស្ថិតនៅលើឡាន ។
ទោះយ៉ាងណា Maria អាចថតរូបភាព និងវីដេអូ បង្ហាញមុខមាត់បុរសនេះ ដែលកំពុងធ្វើសកម្មភាពមិនល្អបែបនេះមកលើរូបនាងបានផងដែរ ទាំងអារម្មណ៍ភ័យញ័រយ៉ាងខ្លាំង ។ Maria សង្ឃឹមថាបទពិសោធន៍ដ៏រន្ធត់របស់នាងនឹងធ្វើមនុស្សបានដឹង អំពីចរិតខិលខូចរបស់បុរសនេះ ហើយសង្ឃឹមទៀតថា ស្ត្រីដទៃគួរមានការប្រុងប្រយ័ត្ន នៅពេលពួកគេជួបប្រទះបុរសរូបនេះ។
សូមទស្សនាវីដេអូដូចខាងក្រោមនេះ៖
Comments
Post a Comment