ធំម៉្លេះ ព្រះអើយ!! អ្នកនេសាទម្នាក់ ចាប់បានស្តេចក្តាមទម្ងន់ ៧ គីឡូ ប៉ុន្តែបែរជាជួបរឿង គួរឲ្យសោកស្ដាយទៅវិញ ដោយសារ…



ថ្មីៗនេះបានលិចដំណឹកថា ប្រជា​នេសាទ​នៅ​តំបន់ Tasmania អូស្ត្រាលី ចាប់បាន​ស្តេច​ក្តាម​១​ក្បាល​ទម្ងន់ ៦,៨ គីឡូ ទទឹង ៣៨សង់ទីម៉ែត្រ ។ ថ្វី​ត្បិត​ជា​ស្តេច​ក្តាម ហើយ​មាន​ទំហំ​ធំ តែ​វា​ពុំទាន់​ពេញវ័យ​នៅឡើយ ។ ក្រោយពេល​លូតលាស់​ពេញលេញ វា​នឹងមាន​ទម្ងន់​ទ្វេដង​ឯណោះ ។




ជាធម្មតា ប្រជា​នេសាទ នឹង​លក់​សត្វ​សមុទ្រ​ដែល​នេសាទ​បាន​ឲ្យ​ទៅ​បណ្តា​ភោជនីយដ្ឋាន ។ ប៉ុន្តែ ដោយ​ស្តេច​ក្តាម​នេះ​មាន​ទំហំ​ធំ​ពេក ទើប​គេ​ពុំ​ធ្វើបែបនេះ​ទេ ។ គេ​ដាក់ឈ្មោះ​ស្តេច​ក្តាម​នេះ​ថា Claude រួច​លក់​វា​ឲ្យ​ទៅ​មណ្ឌល​តាំង​ពិ​ពរណ៍​សមុទ្រ​របស់​ប្រទេស​អង់គ្លេស ។ គេ​បាន​ពិនិត្យ​ដឹងថា Claude កំពុងស្ថិត​ក្នុង​អាយុ «​ជំទង់​» ពុំទាន់​ពេញវ័យ​នៅឡើយ តែ​ទំហំ​របស់​វា​ស្មើនឹង​ក្តាម​ធម្មតា​នៅ​អង់គ្លេស ១០០ ដង ឯណោះ ។ វា​នឹង​ក្លាយជា​ស្តេច​ក្តាម​ធំ​បំផុត ដែល​តាំង​ពិ​ពរណ៍​នៅទីនេះ ។



ដង្កៀបរបស់ Claude ខ្លាំងណាស់វា​ត្រូវការ «​នាំ​» ទៅកាន់​អាង​ត្រី​មួយ​នៅ​អង់គ្លេស ដើម្បី​តាំង​ពិ​ពរណ៍ ។ពី​អូស្ត្រាលី​ដល់​អង់គ្លេស គេ​ត្រូវ​ចំណាយពេល ២៩ ម៉ោង ដោយ​តាម​ផ្លូវត្រូវ​ឆ្លងកាត់​ក្រុង​ហុងកុង ។ ឥឡូវ វា​បាន​ទៅដល់ «​ផ្ទះ​ថ្មី​» តែ​មុននឹង​អាចដាក់​តាំង​បង្ហាញ​បាន វា​ត្រូវ​ឆ្លង​ការពិនិត្យ «​រោគ​» ២ សប្តាហ៍ ។ឥឡូវនេះ Claude វា​មាន​ភាពរហ័សរហួន​ដូចដើម ពុំមាន​អ្វី​ប៉ះពាល់​ដល់​សុខភាព​របស់​វា​ទេ ៕​



 



 



 



 



 



 



 



 



 



 



 



Comments