មើលហើយទ្រាំសើចមិនបាន!​ មកមើលកំពូលប៉ាៗនៅមើលកូន ខណៈប្រពន្ធមិននៅផ្ទះ! ក្បាច់អីក៏មានដែរ ហាហា



ថ្ងៃ​ចុង​សប្តាហ៍​នេះ គេហទំព័រយើងខ្ញុំ សូម​បង្វែរ​អារម្មណ៍​ប្រិយមិត្តទាំងអស់គ្នា មក​ទស្សនា​កម្រងរូបភាព​ប្លែកៗ ដែលយើងបាន​សម្រិតសម្រាំង​បាន​មួយចំនួន​នៅលើ​ពិភពលោក អំពីសកម្មភាព «មនុស្សប្រុសជាប្តីនៅមើលថែកូនៗ ខណៈប្រពន្ធពុំនៅផ្ទះ» ដើម្បី​កាត់បន្ថយ​ភាព​នឿយណាយ តប់ប្រមល់​ក្នុង​ការងារ​ទាំងអស់គ្នា។​




















































អានអត្ថបទថ្មីៗ៖ កិច្ចការគ្រោះថ្នាក់បំផុត តែចំណូលវិញពិតជាពុំធម្មតា គឺចន្លោះពី ២ម៉ឺន ទៅ ១០ម៉ឺនដុល្លារ តែក្នុងអំឡុងពេល៥ថ្ងៃ



នា​ប៉ែក​ខាងជើង​នៃ​ភពផែនដី មាន​តំបន់​ដែនដី​ដ៏​ធំ​ទូលាយ​មួយ នាំមក​នូវ​ចំណូល​ដ៏​ធំធេង​សំរាប់​តំបន់​នេះ ។ នោះ​គឺ Alaska អាមេរិក។ ផល​នេសាទ​ពិសេស​ដ៏​ល្បីល្បាញ​ប្រចាំ​តំបន់​ដែនដី​នេះ គឺ​ស្តេច​ក្តាម Alaska ដែលមាន​តម្លៃ​ដ៏​ថ្លៃ​។















ក្តាម​នៅ​ទីនោះ ត្រូវបាន​ប្រសិទ្ធ​នាម​ថា «​ស្តេច​ក្តាម​» ព្រោះ​ទំហំ «​មហិមា​» របស់​វា ។ វា​អាចមាន​ប្រវែង​ដល់​ទៅ ២ ម៉ែត្រ មាន​អាយុ ២០ ឆ្នាំ ។ សាច់​របស់​វា​ត្រូវបាន​វាយតម្លៃថា «​ស្អាត​» បំផុត ហើយ​ជា​ប្រភេទ​សាច់​ក្តាម​ជាន់ខ្ពស់ ។
ក្តាម Alaska ១​ក្បាល​ធំ អាច​គ្រប់គ្រាន់​សំរាប់​មនុស្ស ១០ នាក់ ពិសារ ។ ដើម្បី​មាននូវ​អាហារ​ដ៏​ពិសេស​នេះ គឺជា​របរ​មួយ​ដ៏​គ្រោះថ្នាក់​លំដាប់​ជួរ​មុ​ខៈ របួស​ដោយសារ​ការងា​រ​មាន​អត្រា ៥០% ឯណោះ ព្រោះតែ​តំបន់​នេសាទ អាកាសធាតុ និង​លក្ខណៈ​ការងារ។ ទោះ​យ៉ាងនេះ​ក្តី ព្រោះតែ​ជីវភាព និង​ចំណូល​ខ្ពស់ ពលរដ្ឋ​នៅទីនេះ​ពុំ​ខ្លាច​រងគ្រោះថ្នាក់​ឡើយ។








ប្រជា​នេសាទ​នៅទីនេះ មុនពេល​ចេញទៅ​សមុទ្រ គេ​តែង​ជួបប្រជុំគ្នា​នៅតាម​តៀមស្រា។ គេ​ជល់​កែវ​គ្នា និង​ជូនពរ​គ្នា​ជួប​ក្តី​សុខ សុវត្ថិភាព។ ព្រោះថា អ្នកណាៗ​ក៏​យល់​ក្នុង​ចិត្ត​ថា ជំនួប​នេះ​អាចជា​លើក​ចុងក្រោយ​សំរាប់​ពួកគេ។ បច្ចុប្បន្ន កិច្ចការ​របស់​ពួកគេ​ត្រូវបាន​ជំនួយ​ពី​ឧបករណ៍​ច្រើន ។



















រដ្ឋអំណាច Alaska អនុញ្ញាត​ឲ្យ​ចាប់​ក្តាម​តែ​ក្នុង​រដូវ​ស្លឹកឈើ​ជ្រុះ និង​ដើមរដូវ​វស្សា​ប៉ុណ្ណោះ។ ហេតុនេះ ពេល​ឈានចូល​រដូវ​នេះ ពួកគេ​សំរុក​ធ្វើការ​ពុំ​ឈប់ឈរ។ ថ្វី​ត្បិត​មាន​ឧបករណ៍​ជំនួយ​ក្តី តែ​ចាំបាច់​ត្រូវការ​កម្មករ ព្រោះ​តម្រូវ​ឲ្យ​មានការ​ឈូសឆាយ​ទឹកកក​ចេញពី​នាវា​នេសាទ ដើម្បី​ចៀសវាង​វា​បាត់​លំនឹង ឬ លិច ព្រោះ​ធ្ងន់​ពេក។​​











​រដ្ឋអំណាច​កំណត់​ខ្នាត​ក្តាម ដែល​អាច​ចាប់បាន បើ​តូច​ពេក​ត្រូវតែ​ព្រលែង​ចុះ​សមុទ្រ​ទុក​ឲ្យ​វា​ធំ ពុំនោះសោត នឹងរង​ការពិន័យ​ធ្ងន់ធ្ងរ។ ថ្វីបើ​លំបាក ហើយ​គ្រោះថ្នាក់​ដល់​ជីវិត​ក្តី ព្រោះតែ​ចំណូល​ពី ២០,០០០ ដុល្លារ ទៅ ១០០,០០០ ដុល្លារ សំរាប់​១​រដូវ​ការងារ ដែល​ជាក់ស្តែង​ពេលចេញ​ទៅ​នេសាទ​ម្តង នោះគេ​ធ្វើការ​តែ ៥ ថ្ងៃ ប៉ុណ្ណោះ ហេតុនេះ ពួកគេ​ពុំ​ខ្លាចរអែង​ឡើយ។















ស្តេច​ក្តាម Alaska មាន ៣ ប្រភេទ គឺៈ ក្តាម​ខៀវ (Paralithodes platypus), ក្តាម​ក្រហម (Paralithodes camtschaticus) និង​ក្តាម​លឿង (Lithodes aequispinus) ។ ក្តាម​លឿង ជា​ប្រភេទ​តូច​បំផុត មាន​ទម្ងន់​មធ្យម​ពី ២,២ គីឡូ ទៅ ៤ គីឡូ ។ រីឯ​ក្តាម​ក្រហម មានតម្លៃ​ខ្ពស់ ហើយ​ត្រូវបាន​ចែកចាយ​ពាសពេញ​ពិភពលោក។ របរ​នីមួយៗ​តែងមាន​ហានិភ័យ​ខុសៗ​គ្នា សង្ឃឹមថា ពួកគេ​នឹង​បាន​វិលត្រឡប់​មកជួបជុំ​គ្រួសារ​របស់​ពួកគេ ពេល​រដូវ​កាល​នេសាទ​ក្តាម​ត្រូវបាន​បញ្ចប់ ៕ ប្រភព៖ ksn-news































































Comments