ហេតុអ្វីបានជា ឌូបៃ សម្បូរទ្រព្យហូរហៀរម្ល៉េះ? កុំច្រឡំថាដោយសារប្រេងឱ្យសោះ តាមពិតមកពី…



នរណាក៏ដឹងដែរថា ឌូបៃជាទីក្រុងអ្នកមាន តាមរយៈពត៌មាននិងរូបភាពជាច្រើនហូរហែកន្លងមក។ តែប្រិយមិត្តដឹងទេថា ហេតុអ្វីទីក្រុងមួយនេះសម្បូរទ្រព្យសម្បត្តិច្រើនម្ល៉េះ?

ឌូបៃជាទីក្រុងដ៏សំខាន់មួយនៅប្រទេស United Arab Emirates ដែលជាប្រទេសនាំចេញប្រេងឆៅដ៏ធំមួយក្នុងលោក ដោយក្នុងនោះប្រទេសនេះក្ដោបក្ដាប់ការផ្គត់ផ្គង់ប្រេងឆៅលើពិភពលោកដល់ទៅជិត 10 %។




 



ដោយសារតែហេតុនេះ មនុស្សជាច្រើនយល់ថាទីក្រុងឌូបៃមានអគារខ្ពស់ស្កឹមស្កៃ មានការរស់នៅស៊ីវីល័យរហូតត្រូវបានគេប្រសិទ្ធិនាមថាជាទីក្រុងអ្នកមាន ដោយសារតែប្រាក់ចំណូលបានពីការនាំចេញប្រេងនេះឯង។
តែតាមពិតទៅវាមិនដូច្នោះទាំងស្រុងឡើយ។ ប្រាក់ចំណូលបានពីប្រេងរបស់ឌូបៃសរុបស្មើតែប្រមាណ 7% ប៉ុណ្ណោះនៃប្រាក់ចំណូលសរុបរបស់ឌូបៃ។ ប្រាក់ចំណូលប្រមាណ 90% ទៀតបានមកពីការវិនិយោគធំៗក្នុងឧស្សាហកម្ម និងអចលនទ្រព្យ ដូចជាអគារខ្ពស់ស្កឹមស្កៃ អាកាសចរណ៍ កំពង់ផែ និងទេសចរណ៍ ដោយជាសរុបអាចទាញយកចំណូលចូលទីក្រុងនេះដល់ទៅ 100 ពាន់លានដុល្លារអាមេរិក។




 



ចំណែកមូលហេតុដែលនាំឱ្យមានការងាកទៅវិស័យវិនិយោគដ៏ជោគជ័យនេះអាចជាឥទ្ធិពលពីលោកខាងលិចដែលត្រូវបានអ្នកដឹកនាំរបស់ឌូបៃជឿជាក់និងអនុវត្តតាម។ កាលណោះនៅអំឡុងឆ្នាំ 1980 អ្នកដឹកនាំឌូបៃប្រមើលឃើញរួចជាស្រេចថា ពួកគេមិនអាចរំពឹងលើតែប្រេងមួយមុខនោះទេ ដោយសារវាជាធនធានដែលអាចនឹងរលាយអស់នៅអនាគតខាងមុខ។



ហេតុនេះទើបពួកគេចាប់ផ្ដើមក្រាលមូលដ្ឋានសេដ្ឋកិច្ចដ៏រឹងមាំ និងយូរអង្វែងមួយគឺអចលនទ្រព្យដែលសព្វថ្ងៃជាឆ្អឹងខ្នងសំខាន់របស់ទីក្រុងនេះ។ មកទល់សព្វថ្ងៃនេះ ឌុយបៃបានក្លាយជាបណ្ដុំនៃសំណង់អគារខ្ពស់ៗ និងទំនើបៗលើលោកដោយក្នុងនោះ អគារខ្ពស់ជាងគេលើលោក Burj Khalifar ក៏ស្ថិតនៅទីនេះដែរ៕



 



 



 



 



 



 



 



 







 



 



 



 



 



 



Comments