នាងសុខចិត្តឱ្យលេខទូរស័ព្ទហើយមិនខ្ចីយកដោយសារនាងជាអ្នករត់តុមិនសូវស្អាត តែបន្តិចក្រោយមកស្រាប់តែ…



ថ្ងៃនេះយើងខ្ញុំ សូមនាំអារម្មណ៍ប្រិយមិត្តមកមើលវីដេអូបែបពិសោធន៍មួយលើចិត្តរបស់បុរស។

នៅក្នុងវីដេអូខាងក្រោមនេះ គេសង្កេតឃើញថា មាននារីអ្នករត់តុម្នាក់បានធ្វើការបម្រើសេវាកម្មជូនភ្ញៀវ ប្រុសម្នាក់។ នាងក៏បានរាក់ទាក់ និង ក្នុងន័យចង់រាប់អាន ដោយនាងបាននិយាយថានាងទើបចូលធ្វើការនិងមិនសូវស្គាល់គេឯង ហើយនាងថែមទាំងចង់ឲ្យលេខទូរស័ព្ទរបស់នាងទៅឲ្យបុរសម្នាក់នោះទៀតផង។

ប៉ុន្តែដោយសារនាងត្រឹមតែជាអ្នករត់តុ ហើយតែងខ្លួនមិនសូវស្អាតទៀតនោះ គាត់ក៏បានប្រើលេសបដិសេធជាមួយនាងថាគាត់ត្រូវរវល់ទៅមើលម្ដាយឈឺ ហើយមិនខ្ជីយកសូម្បីតែលេខទូរសព្ទរបស់នាងឡើយ។




នាងក៏បានដើរចូលទៅក្នុងវិញដោយមិននិយាយមួយមាត់ ពេលចូលទៅដល់ក្នុងនាងបានតុបតែងមុខ ដោយមានអ្នកជួយតុបតែងឲ្យ​ ហើយក្រោយពីតុបតែងរួចនាងមើលទៅដូចជាតារាម៉ូឌែលអ៊ីចឹង។
 

បន្ទាប់មកនាងក៏បានដើរមករកបុរសនោះជាមួយនឹងរូបរាងថ្មីស្អាតនិងសិចស៊របស់នាង ដោយរាក់ទាក់នឹងធ្វើដូចមុនអីញ្ចឹង តែម្ដងនេះបុរសនោះបែរជាយល់ព្រមជូននាងដើរលេង។ គ្រាន់តែឮបែបនោះភ្លាម នាងក៏បានរំលឹកបុរសម្នាក់នោះថានាងជាអ្នករត់តុដែលគាត់ជួបអម្បាញ់មិញនោះ ហើយបុរសនោះក៏ខ្មាសជាខ្លាំង។




នេះជាមេរៀនមួយបង្ហាញថា បុរសឱ្យតម្លៃខ្លាំងទៅលើសម្បកក្រៅរបស់នារី។ តែយ៉ាងណាមិញយើងក៏មិនអាចបន្ទោសបុរសនោះ ១០០% បានដែរព្រោះបើគ្មាននរណាមានសិទ្ធិបង្ខំគាត់ឱ្យដើរលេងជាមួយមនុស្សដែលគាត់មិនពេញចិត្តនោះឡើយ។ ការបដិសេធឬយល់ព្រមទៅដើរលេង គឺជាសិទ្ធិរបស់គាត់៕

Comments