សូមប្រយ័ត្ន ប្រុសៗ!! ជី៣ប្រភេទ ដែលយើងប្រើរាល់ថ្ងៃនេះ អាចធ្វើឲ្យខ្សោយផ្លូវភេទបុរស រហូតដល់…



ជី ត្រូវបានគេពេញនិយមប្រើប្រាស់ជាខ្លាំងសម្រាប់ដាក់នៅក្នុងម្ហូបអាហារផ្សេងៗជាប្រចាំថ្ងៃ គឺដើម្បីបង្កើនបំណេញរសជាតិ និងធ្វើឲ្យម្ហូបមានក្លិនឈ្ងុយឆ្ងាញ់ថែមទៀតផង។ សម្រាប់ការដែលយើងទទួលទានជីផ្សេងៗក្នុងកម្រិតតិចតួចសមស្របវាមិនជាថ្វីនោះទេ ប៉ុន្តែប្រសិនបើយើងទទួលទានប្រទេភជីមួយចំនួនច្រើនហួសកម្រិតពេក នោះវានឹងអាចអាចប៉ះពាល់ដល់សុខភាពផ្លូវភេទសម្រាប់បុរសថែមទៀតផង។

ជួយស៊ែរបន្តចែកគ្នាដឹងផង!! អ្នកជំនាញផ្នែកសុខភាពបានបង្ហាញឲ្យដឹងពីប្រភេទជី ៣ប្រភេទដែលអាចធ្វើឲ្យ សុខភាពផ្លូវភេទបុរសអាចថយចុះបានដូចខាងក្រោម៖

 

ទី១. ជីវ៉ាន់ស៊ុយ

ជីមួយប្រភេទនេះពិតជាមានក្លិនឈ្ងុយប្រហើយគួរឲ្យចូលចិត្ត ដែលវាត្រូវបានគេពេញនិយមយកមកប្រើជាមួយមុខម្ហូបដូចជាស្ងោរ ឆារ និងផ្សំធ្វើជាទឹកជ្រលក់ផងដែរ ក៏ប៉ុន្តែបើយោងតាមអ្នកជំនាញឱសថបុរាណបានបង្ហាញថា ការទទួលទាន ជីវ៉ាន់ស៊ុយ ច្រើនពេកអាចធ្វើឲ្យបុរសខ្សោយផ្លូវភេទ។
















ទី២. ជីអង្កាម
ជីអង្កាមត្រូវបានគេទទួលស្គាល់ថា មានប្រសិទ្ធភាពក្នុងការបំបាត់ក្លិនមាត់ ដែលត្រូវបានគេយកមកប្រើប្រាស់ជាធាតុផ្សំដ៏សំខាន់សម្រាប់ផលិតផលបំបាត់ក្លិនមាត់ទៀតផង។ ក៏ប៉ុន្តែការទទួលទានច្រើនអាចធ្វើឲ្យប៉ះពាល់ដល់ជីវិតផ្លូវភេទ។ ព្រោះប្រេងនៅក្នុងជីអង្កាមអាចកាត់បន្ថយកម្រិតអ័រម៉ូន Testosterone ហើយធ្វើឲ្យអ្នកគ្មានចំណង់ផ្លូវភេទ។
















 
ទី៣. ជីពងទាកូន

ភាគច្រើនជីមួយប្រភេទនេះ មានការពេញនិយមខ្លាំងបំផុតក្នុងការទទួលទានផ្ទាប់ជាមួយនឹងពងទាកូន។ ប៉ុន្តែរឿងដ៏គួរឲ្យបារម្ភបំផុត ប្រសិនបើអ្នកទទួលទានច្រើនពេក ចំណង់ផ្លូវភេទនឹងត្រូវបាត់បង់ ហើយអាចប្រឈមនឹងការគ្មានកូនថែមទៀត។
























ជួយ Share ឲ្យអ្នកមានផ្ទៃពោះបានដឹងផង៖ ញ៉ាំជីពងទាកូន អាចសំលាប់ទារកក្នុងផ្ទៃម្តាយបាន ដោយសារវាមាន…



ក្នុងនៅអំឡុងពេលមករដូវ មានផ្ទៃពោះ ឈឺ ខ្សោយកម្លាំង ឬឈាមក្តៅ អ្នកមិនគួរបរិភោគជីពងទាកូនឡើយ ព្រោះវាអាចបង្កគ្រោះថ្នាក់ខ្លាំងណាស់។
ជីពងទាកូនមានរសជាតិហិរ ក្តៅ គ្មានជាតិពុល អាចព្យាបាលជំងឺឈឺក្រពះ របួសដែលបង្កឡើងដោយសារតពស់ចឹក ហើមដៃជើង និងឬសដូងបាត។ លើសពីនេះទៅទៀត វាត្រូវបានគេប្រើជាថ្នាំបញ្ចុះទឹកនោម ប្រឆាំងនឹងអាការ:ចង់ក្អួតចង្អោរ និងគ្រុនក្តៅថែមទៀត។








តែទោះជាយ៉ាងណា បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា ការទទួលទានជីពងទាកូនច្រើនពេកអាចប៉ះពាល់ដល់ជីវិតផ្លូវភេទទាំងបុរសនឹងស្ត្រី ជាពិសេសសសម្រាប់ស្ត្រីមានផ្ទៃពោះតែម្តង។ ដោយសារតែរសជាតិហិរ ក្តៅ និងឥទ្ធិពលនៃក្លិនហ្គាសរបស់វា ធ្វើឲ្យស្បូនរបស់ស្ត្រីមានផ្ទៃពោះមានការរំញោតកន្ទ្រាក់ខ្លាំងៗ ដែលអាចបណ្តោលឲ្យរលូតកូនបាន។ ក៏ប៉ុន្តែ សម្រាប់ការទទួលទានជីពងទាកូនក្នុងកម្រិតតិចតួចមិនបង្ករឲ្យមានគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃពោះឡើយ។















ដោយឡែក ប្រជាជននៅតាមទីជនបទមួយចំនួន បានប្រើប្រាស់ជីពងទាកូនជាថ្នាំសម្រាប់ទម្លាក់កូន ក្នុងរយ:ពេល ៥ ទៅ ៩ថ្ងៃជាប់ៗគ្នា ហើយអត្រារលូតអាចមានប្រសិទ្ធភាពដល់ទៅ ៦០ទៅ ៨០ភាគរយ។ ចំពោះវិធីធ្វើគេយកជី ៥០០ក្រាម ទាំងដើម ស្លឹក និងឬស មកលាងទឹកឲ្យស្អាត រួចបុកពូតយកទឹកប្រហែលជា ២៥០មីលីត្រ ហើយទទួលទានតែម្តងគត់មុនពេលចូលគេង ប៉ុន្តែវិធីនេះប្រើចំពោះកូនដែលទើបនឹងបង្កកំណើតដំបូងប៉ុណ្ណោះ។















 



ទី១. ហេតុអីត្រូវញាុំពងទាកូនជាមួយជី?
បើតាមពេទ្យបុរាណ ជីពងទាកូនមានជាតិហឹរក្តៅ អាចជួយកម្តៅក្រពះ ការពារមិនឲ្យហើមពោះ។ ក្រៅពីនេះ វានៅមានអត្ថប្រយោជន៍ច្រើនទៀតដូចជា ធ្វើឲ្យភ្នែកភ្លឺ ជំនួយខួរក្បាល សរសៃឈាម…ហេតុនេះ ជីពងទាកូនត្រូវបាននិយមចូលចិត្តខ្លាំង។ ពងទាកូនញាុំជាមួយជីដើម្បីងាយស្រួលក្នុងការរំលាយ ការពារហើមពោះ។

ពងទាកូនមិនត្រឹមតែជាអាហារដែលបានពេញនិយមច្រើន វានៅជាប្រភេទថ្នាំជំនួយខួរក្បាល សរសៃឈាម ធ្វើឲ្យរាងកាយមាំមួន រីឯជីជួយកម្តៅក្បាលពោះ ងាយស្រួយរំលាយពេលញ៉ាំរួច។




 
ទី២. គួរបរិភោគពងទាកូននៅពេលណា?

យើងគួរបរិភោគពងទាកូននៅពេលព្រឹក ជៀសវាងបរិភោគនៅពេលយប់ ពីព្រោះវាជាប្រភេទអាហារដែលពិបាករំលាយ បើបរិភោគវេលាយប់ ពេលចូលគេងវាពិបាកក្នុងការរំលាយបណ្ដាលឲ្យហើមពោះ។

ទី៣. ចំនួនត្រូវបរិភោគប៉ុន្មានទើបល្អ?

តាមការស្រាវជ្រាវឃើញថា ក្នុងមួយគ្រាប់ពងទាកូនមាន ១៨២ក្រាម ថាមពល, ១៣,៦ ក្រាម protein, ១២,៤ ក្រាម lipit, ៨២ មីលីក្រាម calcium, ២១២ ក្រាម phosphorus, ៦០០ មីលីក្រាម cholesterol។ ក្រៅពីនេះ នៅមានជាតិ វីតាមីនក្រុម A, ក្រុម B, វីតាមីន C និងជាតិដែកជាដើម។








ពងទាកូនជាអាហារមានជាតិបំប៉នខ្ពស់ ហេតុនេះ បរិភោគច្រើននាំឲ្យកើនcholesterolក្នុងឈាម ដែលជាមូលហេតុបង្កឲ្យមានជំងឺទាក់ទងនឹងប្រព័ន្ធឈាម និងជំងឺទឹកនោមផ្អែម។ បរិភោគពងទាកូនច្រើនក៏ធ្វើឲ្យសល់ជាតិវីតាមីនA បណ្តាលឲ្យជាតិនេះកកនៅក្រោមស្បែក ធ្វើឲ្យកើតជំងឺលឿងស្បែក របកស្បែក ប៉ះពាល់ដល់ឆ្អឹង។ ហេតុនេះ មនុស្សពេញវ័យគួរបរិភោគត្រឹម២គ្រាប់ក្នុងមួយសប្ដាហ៍។
ទី៤. ក្មេងអាចបរិភោគពងទាកូនបានទេ?

ក្មេងដែលមានអាយុក្រោម៥ឆ្នាំមិនគួរបរិភោគពងទាកូនឡើយ ដោយសារប្រព័ន្ធរំលាយអាហារនៅខ្ចី អាចបណ្តាលឲ្យហើមពោះ ប៉ះពាល់ដល់សុខភាព។ ក្មេងមានអាយុចាប់ពី៥ឆ្នាំឡើង គួរតែបរិភោគ១/២គ្រាប់ក្នុងមួយដង ហើយក្នុងមួយអាទិត្យអាចបរិភោគ១-២ដងតែប៉ុណ្ណោះ។












ទី៥. ស្ត្រីមានផ្ទៃពោះបរិភោគពងទាកូនកាន់តែច្រើនកាន់តែល្អឬ?
ដោយសារតែពងទាកូនមានជាតិបំប៉នច្រើន ហេតុនេះមិនគួរបរិភោគរាល់ថ្ងៃឡើយ។ ចំពោះស្ត្រីមានផ្ទៃពោះ គួរតែបរិភោគចំនួន២គ្រាប់ក្នុងមួយសប្ដាហ៍តែប៉ុណ្ណោះ ប៉ុន្តែមិនត្រូវញាុំទាំង២គ្រាប់ក្នុងមួយដងដែរ។ ត្រូវចាំថា ស្ត្រីមានផ្ទៃពោះត្រូវញ៉ាំជីតិចបំផុត ឬមិនញាុំកាន់តែល្អពីព្រោះវាអាចប៉ះពាល់ដល់កូនក្នុងផ្ទៃ។












 
ទី៦. នរណាខ្លះដែលមិនអាចបរិភោគពងទាកូនបាន?

អ្នកមានជំងឺលើសឈាម ទឹកនោមផ្ងែម ជាតិខ្លាញ់ក្នុងថ្លើម…ត្រូវតមពងទាកូនពីព្រោះអាចនាំឲ្យស្ទះចរន្តឈាម ឬដាច់សរសៃឈាមក្នុងខួរក្បាល។

ទី៧ មនុស្សស្គមបរិភោគពងទាកូនអាចធាត់ឬទេ?

ចម្លើយគឺអាច។ ពងទាកូនផ្ដល់ថាមពលយ៉ាងច្រើនដល់យើង ហេតុនេះ វាជាជម្រើសល្អបំផុតសម្រាប់អ្នកដែលចង់ធាត់។

Comments