ខ្មែរយើងគួរមានច្បាប់នឹងដែរល្អ ឬអត់?? ឥណ្ឌូនេស៊ីអនុញ្ញាតឲ្យប្រើប្រាស់ថ្នាំគីមីម្យ៉ាងសម្រាប់ចាក់ឲ្យស្វិតលិង្គលើជនល្មើលរំលោភសេពសន្ថវៈ



ឥណ្ឌូនេស៊ីអនុញ្ញាតឲ្យប្រើប្រាស់ថ្នាំគីមីម្យ៉ាងសម្រាប់ចាក់ឲ្យស្វិតលិង្គលើជនល្មើលរំលោភសេពសន្ថះវះ

នៅឥណ្ឌូនេស៊ី គេនឹងចេញអនុក្រិត្យអនុញ្ញាតអោយប្រើប្រាស់សារជាតិគីមីម្យ៉ាងសម្រាប់ចាក់ជនល្មើសដែលបានចាប់រំលោភសេពសន្ថវៈ ទៅលើអនិតិជននារីៗ អោយស្វិតលិង្គ លិង្គងាប់ជារាងរហូត….! (ងាប់លិង្គរហូតមិនឡើងរឹង ហើយព្យាបាលក៏អត់កើតទៀតបើបានចាក់សារជាតិនោះហើយ=ក្រៀវ)




សារជាតិនេះល្អបើសិនយកមកអនុវត្តន៍នៅស្រុកខ្មែរទៅលើពួកជនល្មើសរំលោភ ព្រោះខ្មែរ ក្នុង១ឆ្នាំៗកើតករណីរំលោភ និងរំលោភសម្លាប់ក៏មិនតិចដែរ បើយកមកចាក់ពួកអាចាប់រំលោភគេហ្នុង ទៅថ្ងៃក្រោយៗវារំលោភក្មេងស្រីលែងបានហើយ ព្រោះពងវានឹងស្វិត មិនងើបមិនឡើងរឹង…ហើយវានឹងដាច់ពូជវាតែម្តង (ពូជតណ្ហាក្រាស់ខុសច្បាប់ សីលធម៌សង្គម) ចាក់សារជាតិគីមី "ក្រៀវ" សម្លាប់ចោល លិង្គ បុរស បើហ៊ានរំលោភ អនិតិជន
ប្រធានាធិបតី ប្រទេស ឥណ្ឌូនេស៊ី ឆាប់ៗខាង មុខនេះ នឹងចុះហត្ថលេខាលើអនុក្រឹត្យ អនុញ្ញាតអោយមានការប្រើប្រាស់ សារជាតិគីមី ក្រៀវ ដែលជាការដាក់ទណ្ឌកម្ម ទៅ លើជនជាប់ចោទ ចាប់រំលោភ អនិតិជន នេះបើយោងតាមការគូសបញ្ជាក់ដោយផ្ទាល់ពីសំណាក់ អគ្គរដ្ឋអាជ្ញាថ្នាក់ជាតិ ឥណ្ឌូនេស៊ី បន្ទាប់ពីរឿងក្តីរំលោភអនិតិជន ចេះតែកើនឡើង ជាបន្តបន្ទាប់ ។




 



 



 



 



 
អានព័ត៌មានថ្មីៗ 

រឿងដែលធ្វើឲ្យម្ចាស់ហាងស្ទើរស្រក់ទឹកភ្នែក ដោយសារនិស្សិតវ័យក្មេងតែងតែកម្ម៉ង់ "បាយស" ហូបរាល់ថ្ងៃ​ ចុងក្រោយទើបដឹងថា…

និស្សិតវ័យក្មេងតែងតែកម្ម៉ង់ "បាយស" ហូបរាល់ថ្ងៃ​ ចុងក្រោយបានធ្វើរឿងភ្ញាក់ផ្អើលដល់ម្ចាស់ហាងស្ទើរស្រក់ទឹកភ្នែក ដោយសារ…

កាលពីថ្មីៗនេះគេហទំព័របរទេសមួយបានផ្សព្វផ្សាយរឿងរបស់បុរសម្នាក់ជាមួយនឹងរឿងរ៉ាវមួយ

ដែលនិយាយនិស្សិតវ័យក្មេងម្នាក់តែងតែដើរចូលទៅក្នុងហាងលក់បាយរបស់គាត់ហើយ

កម្ម៉ង់"បាយសហួបរាល់ថ្ងៃ" បានធ្វើមានការភ្ញាក់ផ្អើលយ៉ាងខ្លំាងចំពោះម្ចាស់ហាងនេះ




ខ្ញុំនិងប្រពន្ធគ្រាន់បានបើកហាងលក់បាយមួយកន្លែង។ហាងរបស់ពួកយើងលក់ដាច់ណាស់ហើយ
ហាងរបស់ពួកយើងតែងតែមានភ្ញៀវជាប្រចំា។ហើយភ្ញៀវទំាងអស់នោះតែងតែកម្ម៉ង់ម្ហូបយ៉ាងតិច

ពីរទៅបីមុខក្នុងមួយពេល។ ស្រាប់តែថ្ងៃមួយមាននិស្សិតចំឡែកម្នាក់បានចូលហូបបាយក្នុងហាង

របស់ពួកយើង ហើយនិស្សិតម្នាក់នោះតែងតែកម្ម៉ង់តែបាយសទទេសំរាប់ហូបរាល់ថ្ងៃ ។

ហើយនិស្សិតតែងតែនិយាយលេងជាមួយយើងផងដែរ។




ថ្ងៃបន្ទាប់ខ្ញុំនិងប្រពន្ធរបស់ខ្ញុំបាននិយាយគ្នានិស្សិតនេះមានចរិតល្អណាស់ ហើយប្រសិនជាយើង
មានកូនហើយតស៊ូរៀនបែបនេះមិនល្អយ៉ាងណាទេ។បន្ទាប់មកពួួកយើងក៏សំរេចចិត្តជួយគាត់

រាល់ពេលនិសិ្សតនោះកម្ម៉ង់បាយស យើងតែងតែអោយម្ហូបបន្ថែមពីរទៅបីមុខរាល់ថ្ងៃ ជាមួួយបង្អែមលែងមាត់ទៀតផង។និស្សិតម្នាក់នោះបានហូបបាយនូវហាងរបស់ពួកយើងអស់រយះ

ពេល៥ ទៅ ៦ឆ្នំារហូតដល់ ពេលបព្ចាប់សិក្សា។




បន្ទាប់ពីបព្ចាប់សិក្សា ពួកយើងលែងបានជួបនិស្សិតកំសត់នោះទៀត មិនថាមានរឿងអ្វីពីនិស្សិត
នោះសោះបាត់ដំណឹងសូន្យឈឹង​។។។








ស្រាប់តែថ្ងៃមួយដីដែលខ្ញុំជួស ត្រូវគេលែងជួសព្រោះម្ចាស់ដីបានលក់ទៅអោយក្រុមហ៊ុនមួួយ
មានន័យខ្ញុំ និងប្រពន្ធរបស់ខ្ញុំត្រូវអត់ការងារធ្វើហើយ។ស្រាប់តែម្ចាស់ក្រុមហ៊ុននោះបានមកដល់

ហើយបាននិយាយថា៖សូមអរគុណលោកមានគុណទំាងពីរនាក់ដែលបានអោយបាយនិងម្ហូបឆ្ងាញ់

ពិសាររាល់ថ្ងៃទើបខ្ញុំមានថ្ងៃនេះ ឥឡូវនេះខ្ញុំបានទិញដីនេះជូនលោកមានគុណទំាងពីរនាក់ ហើយ

ជួយសាងសង់ដីនេះអោយទៅជាកន្លែងលក់បាយនិងម្ហូបប្រចំាប្រទេសយើង។

គ្រាន់តែលឺភ្លាម ខ្ញុំ និងប្រពន្ធរបស់ខ្ញុំរំភើបខ្លំាងណាស់ស្ទើទប់ទឹកភ្នែកមិនបានចំពោះទឹកចិត្តដ៏ល្អ

មួយនេះ…..

ចុះប្រិយមិត្តអ្នកអានគិតយ៉ាងម៉េចដែរ

តំលៃអប់រំ៖

-អំពេីល្អមិនសាបសូន្យ​ រីឯអំពេីអាក្រក់ក៍វាមិនភ្លាចយេីងដែរ

-ពាក្យបុរាណពោល:ដេីមនៅស្រែ ផ្លែនៅឯក្រុង មិនខុស់មែន

-ការដឹងគុណជាអំពេីបំផុតពិបាករកណាស់

-ល្អណាស់នេះគេហៅថាគុណធម៌របស់មនុស្ស

Comments