ភ្ញាក់ផ្អើល…បុរសម្នាក់ប្រទះសត្វចំទ្បែកនៅក្នុងព្រៃ ដល់ពេលដឹងការពិតស្ទើរតែ…(មានវីដេអូ)



ទើបតែថ្មីៗ​នេះ រូបថត​សត្វ​ចម្លែក​​មួយ​ក្បាល​ត្រូវបាន​​អ្នកប្រើប្រាស់​បណ្ដាញ​ទំនា​ក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក នាំគ្នា​ចែករំលែ​​ក​យ៉ាងច្រើន​យ៉ាងច្រើនពីម្នាក់ទៅ​ម្នាក់ទៀត រហូត​បាន​ធ្វើឱ្យ​មនុស្ស​ទូទាំង​ពិ​ភពលោក នឿយឆ្ងល់​ថា តើ​ជាការ​ពិត​មែន រឺ ក្លែងក្លាយទេ​?




បើ​យោងតាម​ការអះអាង​​របស់​ម្ចាស់​រូបថត​បានឱ្យដឹងថា គេ​បាន​រកឃើញ​សត្វ​​ចម្លែក​មួយ​ក្បាល​​នេះ​នៅក្នុង​ព្រៃ​​នៃ​រដ្ឋ Pahang ប្រ​ទេស​ម៉ាឡេស៊ី ហើយ​ពេលនេះ​កំពុង​ស្ថិត​នៅក្នុង​មន្ទីរពិសោធ​ន៍ រហូតដល់​​ព័ត៌មាន​មួយ​នេះបាន​បង្ក​​ការភ្ញាក់ផ្អើល​ដល់​ស​មត្ថ​កិច្ច​ក្នុង​តំបន់​ថែម​ទៀតផង ។



​ជាមួយគ្នា​នេះប្រធាន​ប៉ូលិស​រ​ដ្ឋ​លោក Datuk​ Rosli Abdul Rahman បាន​ចេញមក​និយា​យថា សម្រាប់​រូបភាព​ និង​ រឿងរ៉ាវ​ដែល​មនុ​ស្ស​ក្នុង​ហ្វេ​ស​ប៊ុ​ក​កំពុង​ចាប់​អារម្មណ៍​នេះ គឺជា​រឿង​មិន​ពិត​​​​ទេ ដោយ​វា​គ្រាន់តែ​ជា​ល្បែងក្មេងលេង​ថ្មី​មួយ​ប្រភេទដែល​គេ​ដាក់ល​ក់​នៅលើ Online  ហើយវាបានផលិតពីសារជាតិ silicone តែប៉ុណ្ណោះ ។​



​ឆ្លៀត​ពេល​នេះ មន្ត្រីប៉ូលិស​ខាងលើ​បាន​សូម​ណូ​ម​ពរដល់​អ្នកប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយចំនួនធំ​ឱ្យ​​យល់ថា សូម​ពិនិត្យ​ឱ្យបាន​​ច្បាស់​មុននឹ​ង​ចែក​រំ​លែក​ព័ត៌មានទៅកាន់​​មនុស្ស​ដទៃ ៕











































Comments