កន្លែងអាថ៌កំបាំងទាំង ៧ លើផែនដី ដែលសូម្បីតែអ្នកវិទ្យាសាស្ត្រក៏មិនអាចបកស្រាយបាន



ផែនដីយើងពិតជាធំទូលាយខ្លាំងនៅ ហើយនៅក្នុងនោះផងដែរផែនដីទាំងមូលក៏សម្បូរនូវអាថ៌កំបាំងផងដែរ បើទោះបីជាបច្ចុប្បន្ននេះមានមនុស្សរស់នៅស្ទើរតែគ្រប់ទីកន្លែងទៅហើយក្តី។ ពិតណាស់ មនុស្សទោះបីជាអភិវឌ្ឍខ្លួនឯងយ៉ាងណាក៏ដោយ ក៏នៅតែមិនទាន់អាចមានសមត្ថភាពពន្យល់ពីអ្វីៗបានទាំងអស់នោះដែរ។ ហើយទន្ទឹមនឹងនេះផងដែរ យើងនឹងនាំលោកអ្នកឲ្យបានស្គាល់នូវអាថ៌កំបាំងដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង។

តោះមកមើលទាំងអស់គ្នា៖

១. ភ្នំដែកឆក់, ប្រទេសឥណ្ឌា




ប្រសិនបើអ្នកចតឡាននៅនឹងជើងភ្នំ ហើយនៅស្ងៀមនោះ វានឹងចាប់ផ្តើមទៅមុខឡើងលើដោយខ្លួនឯងឡើងទៅលើភ្នំ។ គេបកស្រាយអាថ៌កំបាំងនៅទីនោះ ដោយវាអាចមានកម្លាំងអាថ៌កំបាំងអ្វីមួយដែលជាអ្នកបង្កើតទំនាញនោះឡើង។ មានការបកស្រាយខ្លះទៀត ដែលថាវាអាចជាទីតាំងដែលមានកម្រិតទំនាញពីភ្នំទៅវិញ។ បើទោះជាយ៉ាងណាក៏ដោយ មិនទាន់មានការបកស្រាយតាមបែបវិទ្យាសាស្រ្តទៅលើបាតុភូតនេះឡើយ។
២. ចំលាក់បុរាណដូចៗគ្នា (តំបន់ Roknia, ប្រទេសកូរ៉េ, ប្រទេសចិន, ប្រទេសឥណ្ឌា, ប្រទេសអ៊ីស្រាអែល, តំបន់ស្កង់ឌីណាវ, ប្រទេសរុស្ស៊ី)




ផ្ទាំងថ្មចំណាស់ដ៏ធំទាំងនេះ ស្ថិតនៅទីតាំងផ្សេងៗគ្នា ប៉ុន្តែអ្វីដែលដូចគ្នាខ្លាំង និងគួរឱ្យភ្ញាក់ផ្អើលនោះ គឺវាមានលក្ខណៈដូចគ្នា គឺមានរាងជាតុ មានទម្រ។ អ្នកបុរាណវិទូ ចាត់ទុកជាផ្នូរសម្រាប់អ្នកចាស់ទុំក្នុងភូមិ ឬអាចារ្យក្នុងអតីតកាល។ អ្វីដែលចម្លែកសម្រាប់ទីតាំងទាំងនោះ គឺវាធ្វើឱ្យម៉ោងនាឡិកាប្រែប្រួល និងអាចធ្វើឱ្យឧបករណ៏អេឡិចត្រូនិចផ្សេងៗមានដំណើរការខុសប្រក្រតីផងដែរ។
៣. ទឹកជ្រោះដែលមានអណ្តាតភ្លើង នៅសហរដ្ឋអាមេរិក




ទឹកជ្រោះដ៏ចម្លែកនេះ គឺមានលក្ខណៈពិសេសដោយវាមានអណ្តាតភ្លើងឆេះជារៀងរហូត។ បាតុភូតនេះត្រូវបានគេពន្យល់ថា ដោយសារតែនៅទីនោះ មានរន្ធដែលធ្លាយចេញនូវឧស្ម័នធម្មជាតិ។ អណ្តាតភ្លើងនោះក៏អាចនឹងរលត់ផងដែរ។ គេមានជំនឿថានៅពេលដែលអណ្តាតភ្លើងនោះរលត់ អ្នកណាក៏ដោយដែលមកធ្វើអោយវាឆេះម្តងទៀត គឺនឹងមានសំណាងល្អផងដែរ។
៤. រូងភ្នំ Catacombs នៅសាធារណរដ្ឋឆេក




ពាក្យចាស់តំណាលតៗគ្នាមកថា នៅក្នុងរូងភ្នំ Catacombs នេះមានសម្លេងចម្លែក ហើយមានមនុស្សជាច្រើនជួបនឹងបាតុភូតចម្លែកផ្សេងៗនៅខាងក្នុងនោះ។ ជាក់ស្តែង ក្នុងឆ្នាំ ១៩៩៦ អ្នកវិទ្យាសាស្រ្តបានព្យាយាមធ្វើការស្រាវជ្រាវ ថាមានអ្វីកើតឡើងចំពោះសាក្សីដែលធ្លាប់ចូលក្នុងរូងភ្នំនោះ។ សាក្សីដែលចូលទៅ ត្រូវបានអ្នកចិត្តរិទូធ្វើពិសោធន៏ ដើម្បីឱ្យប្រាកដថាពួកគេមិនមានអាការៈស្រមើស្រមៃ (hallucination)។ ដូចនេះ អ្វីដែលគេសន្និដ្ឋានអាចជាមូលហេតុនៃភាពចម្លែកនេះ គឺអាចបណ្តាលមកពន្លឺភ្លើងដែលមាននៅក្នុងរូងក្រោមដីនោះទៅវិញ។
៥. Stone Forest, ប្រទេសចិន




អាចជាសម្បត្តិអរិយធម៌ដ៏មានតម្លៃ តំបន់នេះដែលមាននូវជ្រលងភ្នំដ៏ស្រស់ស្អាតទាំងនេះបានលេចរូបរាងឡើងតាំងពីជាង ២០០ លានឆ្នាំមុន។ កាលពីមុនពេលដែលវាលេចរូបរាងឡើងនោះ ទីតាំងនោះជាទឹកសមុទ្រ ដែលស្រទាប់ដ៏ក្រាស់នៃ limestone បង្កើតបានជាទីតាំងនោះឡើង។ ផ្ទាំងថ្មដ៏ធំៗទាំងនេះ ត្រូវបានដុះបន្ថែមទៀតដោយចលនាផ្លាកតិចតូនិច។ ប៉ុន្តែក្រៅពីទេសភាពដ៏ស្រស់ស្អាត នៅរៀងរាល់កំឡុងពេលខែសីហា ដល់ ខែវិច្ឆិកា រៀងរាល់ ៣០ នាទីម្តង ទឹកទន្លេដែលនៅខាងក្រោម នឹងបង្កើតជាខ្យល់កួចប្រហែលជាង ២ ទៅ ៣នាទី ហើយក៏បាត់ទៅវិញភ្លាមៗ។
៦. ទន្លេ ៥ ពណ៌ នៅប្រទេសកូឡុំប៊ី




មានអ្វីដែលគួរឱ្យឆ្ងល់ជាងនៅពេលដែលអ្នកឃើញទឹកទន្លេថ្លាឆ្វង់ ប៉ុន្តែនៅកន្លែងតែមួយសោះ បែរជាអាចមានពណ៌ដល់ទៅ ៥ប្រភេទផ្សេងគ្នា។ ពេលវេលាដែលទឹកទន្លេនេះប្រែជាប្លែកដូចនេះ គឺនៅក្នុងរដូវក្តៅ។
៧. ទឹកជ្រោះឈាម នៅទ្វីបអង់តាកទិច




ទឹកជ្រោះចម្លែកនេះ មិនកកឡើយទោះបីជាសីតុណ្ហភាពធ្លាក់ចុះដល់ ១០ អង្សារក៏ដោយ។ ប៉ុន្តែអ្វីដែលចម្លែកគឺទឺកជ្រោះនេះមានពណ៌ដូចជាឈាម ដែលមើលទៅគួរឱ្យខ្លាច។ អ្នកវិទ្យាសាស្រ្តមកពីសាកលវិទ្យាល័យ Harvard បញ្ជាក់ថាវាបណ្តាលមកពីសារពាង្គកាយ មីក្រុបដ៏ច្រើនដែលរស់នៅក្នុងបរិស្ថានកន្លែងនោះ ដែលបង្កើតជាភាពចម្លែកនេះឡើង៕

Comments