ចេះតែឆ្ងល់ ពេលរួ ម ភេ ទម្ដងៗប្ដីខ្ញុំពាក់ស្រោមរហូត ថ្ងៃមួយខ្ញុំធ្វើជាសម្លាប់ខ្លួនទើបគេប្រាប់ការពិត ធ្វើឱ្យខ្ញុំស្រក់ទឹកភ្នែកអាណិតប្ដី



ជំរាប់សួចា៎ខ្ញុំឈ្មោះ ជេលី ខ្ញុំជានារីដែលមានសម្រស់ស្អាតសាច់សនឹងគួអោយស្រលាញ់ខ្លាំងណាស់ ថ្ងៃមួយខ្ញុំបានទៅកម្មពិធីខួបកំណើតរបស៎មិត្តភ័ក្ក ហើយបានជួបជាមួយបុរសម្នាក់គាត់ឈ្មោះ វាន់ណែត។

បងណែតគាត់ជាបុរស់សង្ហាមិនចាញ់ប្រុសដ៏ទៃឡើយ នៅពេលដែលគាត៎ជួបខ្ញុំភ្លាមខ្ញុំមើលដឹងថាគាត់កំពុងចងភ្នែកលួចមើលខ្ញុំជាញយៗ ក្រោយមកគាត់ក៏បានដើរមកនិយាយជាមួយខ្ញុំ ធ្វើអោយយើងកាន់តែមានភាពស្និតស្នាលនឹងគ្នា។




ទីបំផុតយើងក៏ចាប់ផ្ដើមស្រលាញ់គ្នានឹងមានការទំនាក់ទំនងគ្នាជាប្រចាំយើងក៏បានរួមរ័ក្សគ្នាទៀតផង ថ្ងៃដែលយើងរួមរ័ក្សគ្នាជាលើកដំបូងគាត់ពាក់ស្រោម រហូតដល់លើកទី2-3-4 ក៏នៅតែពាក់ស្រោម មិនដល់3ខែផងយើងក៏ចាប់ផ្ដើមរៀបការជាមួយគ្នា រាល់ពេលរួមភេទគាត់តែងតែពាក់ស្រោមជាប្រចាំ ខ្ញុំក៏មិនថាអ្វីព្រោះសប្បាយចិត្តដែរបានប្ដីដែលចេះបារម្ភពីសុខភាពរបស់ប្រពន្ធ
 

រហូតពេលវេលាឈានដល់7ខែខ្ញុំក៏សួថាបងពាក់ស្រោមរហូតមិនគិតចង់បានកូនទេអី គាត់ក៏ឆ្លើយថា "មិនគិតទាន់ចង់បានទេ បងចង់អោយយើងទាំងពីខំសន្សំលុយទុកសិនបានលុយច្រើនទិញផ្ទះទិញឡានចាំយកកូន។

ខ្ញុំក៏អូខេ ព្រោះគិតថាយោបល់ល្អដែរ ពេលរួមភេទម្ដងៗគាត់ពាក់ស្រោមរហូត ពេលវេលាឈានដល់2ឆ្នាំកន្លងផុតទៅ ការងារយើងក៏រីកចំរើនខ្លាំង ពេលនេះយើងមានលុយម៉ាគួរសមអាចទិញផ្ទះសមរម្យបាននៅមួយហើយ។

ខ្ញុំក៏និយាយថាបងយើងគិតយកកូន1ទៅមិចដែរ តែគាត់ឆ្លើយថា កុំទាន់គិតអីអូនដឹងអត់.? ការមានកូនពិបាកណាស់ ត្រូវចាញ់កូនក្អូនចង្អោ ពិបាកគេង ពេលកូនកើតមកលាងលាមក់លាងទឹកនោម ។ល។




គាត់ពន្យល់រហូតដល់ខ្ញុំលេងហ៊ានចង់បានកូន ថ្ងៃមួយមិត្តភ័ក្កដែលធ្លាប់រៀនជាមួយគ្នាគេមកលេងផ្ទះខ្ញុំ ហើយនាំកូនមកម្នាក់មួយៗ ខ្ញុំឃើញកូនគេគួអោយស្រលាញ់ក៏ចង់បានដែរលេងខ្វល់រឿងលំបាកហើយ ទើបខ្ញុំទៅលំអុកគាត់ទៀត។
តែគាត់យកលេសបែបនេះបែបនោះរហូត ពេលខ្លះខ្ញុំលួចទៅចុះស្រោមអនាម័យគាត់ទៀត តែត្រូវគាត់តាមទាន់ ខ្ញុំក៏និយាយថា" បងខ្ញុំចង់បានកូន បើបងនៅតែធ្វើបែបនេះទៀត ខ្ញុំនឹងសុំបងលែងលះហើយ ព្រោះខ្ញុំត្រូវការអ្នកដែលមានសមត្ថភាពយកកូនអោយខ្ញុំ គាត់ធ្វើមុខស្ងួតហើយ ងក់ក្បាលយល់ព្រម ដល់យប់ឡើងពេលដេកជាមួយគ្នា។

គាត់ពាក់ស្រោមដដែល ខ្ញុំឆ្ងល់ថា ច្បាស់ជាមានអ្វីកើតឡើងហើយ ដល់ព្រឹកឡើងខ្ញុំក៏ធ្វើល្បិចជាលេបថ្នាំសម្លាប់ខ្លួនខ្ញុំយកថ្នាំប៉ារ៉ាមកលេបមួយកំប៉ុងតែបៀមនឹងមាត់ទេ។

គ្រាន់តែឃើញខ្ញុំប្រកាច់ភ្លាម គាត់ក៏រត់មកអោបទាំងទឹកភ្នែកនឹងយកទូរស័ព្ទទំនាក់ទំនងទៅពេទ្យសង្គ្រោះបន្ទាន់ភ្លាម ហើយអោបខ្ញុំនឹងនិយាយថា អូនសំលាញ់អើយ អូនក្រោកវិញមក ចាំបងប្រាប់កាពិតទាក់ទងនិងកាពាក់ស្រោមអនាម័យ ខ្ញុំឬបែបនេះក្រោកភ្លែត ហើយសួរថារឿងសម្ងាត់អី .?








ដល់ដំណាក់កានេះហើយគាត់គ្មានអ្វីត្រូវលាក់ក៏ឆ្លើយថា "តាមពិតទៅបងកើតអេដយ៍តាំងពីបងមិនទាន់រៀបកាជាមួយអូនម្លេះ ខ្ញុំឬហើយទន់ជង្គន់អង្គុយនឹងដីនិយាយអ្វីមិនចេញ ហើយគាត់ក៏បានបន្តទៀតថា
 

"បងហាមចិត្តខ្លួនឯងដែរ ថាមិនអោយស្រលាញ់អូន តែបងមិនអាចទ្រាំបានទើបបងសម្រេចចិត្តជ្រើសយកផ្លូវនេះដើម្បីបាននៅក្បែអូន ដឹងទេថា2ឆ្នាំកន្លងមកនេះបងមានក្ដីសុខខ្លាំងណាស់ ហើយគាត់លុតជង្គង់សម្រក់ទឹកភ្នែកយំអង្វរខ្ញុំកុំអោយបោះបង់គាត់




នៅពេលដឹងថាគាត់កើតអេដស៍ ខ្ញុំយំផងស្ដាប់គាត់និយាយផង ហេតុអ្វីនាក់កើតអេដយ៍ជាប្ដីខ្ញុំទៅវិញ ខ្ញុំយំឡើងឆ្អែតហើយក៏និយាយថា " បងសម្លាញ់ បងចាំបានទេ ថ្ងៃដែលយើងរៀបកាលោកមេបានឹងគ្រូអាច្ចារ្យបានប្រាប់ពួកយើងថា មានសុខ សុខជាមួយគ្នា មានទុក្ខ ឆ្លងទុក្ខជាមួយគ្នា។
 

អូនគឺជាបេះបង បងគឺជាបេះដូងអូន អូនគ្មានថ្ងៃចោលបងទេ បងសុខចិត្តកើតអេដយ៍តែម្នាក់ឯងមិនចង់អោយឆ្លងដល់អូន អូនរំភើបចំពោះទឹកចិត្តបងណាស់ទៅហើយ អូននឹងនៅក្បែបងលុះដល់ចុងវិនាទីចុងក្រោយ នឹងយកបងទៅព្យាបាលស្ថិតនៅក្រោមកាមើលថែរបស់ពេទ្យជាប្រចាំ អូននឹងអោយបងអាយុវែងមិនចាញ់អ្នកអត់កើតអេដយ៍ឡើយ បងកុំព្រួយណា បងសម្លាញ់បងទុកចិត្តចុះ។




Comments