រឿង​ចម្លែក​ដែល​នឹកស្មាន​មិនដល់​ អាច​កើតឡើង​ក្រោយ​ពេល​រួមរ័ក្សរួច!



មុន​ពេល​យើង​ចាប់ផ្តើម​រួមភេទ យើង​តែងតែ​តក់ក្រហល់​ចង់​ដឹង​ពី​អារម្មណ៍​ពេល​នោះ ។

 មេរៀន​ក្នុង​ជីវិត​មិនមែន​គ្រប់យ៉ាង​សុទ្ធតែ​មាន​ក្តីសុខ​ទាំងអស់​ទេ​ក្រោយពេល​រួមរ័ក្ស​រួច ។ ខាងក្រោម​នេះ​ជា​រឿងរ៉ាវ​ខ្លះៗ​អាច​កើតឡើង​ក្រោយ​ប្រព្រឹត្តិ​រឿង​លើ​គ្រែ៖




ក្រហាយ និង​រមាស់​ពេល​នោម
ក្រោយ​រួមភេទ​រួច ស្ត្រី​ជាច្រើន​តែងតែ​ជួបនឹង​អាការៈ​ក្រហាយ និង​រមាស់​ពេល​នោម ។ ត្រូវ​ចាំ​ថា ប្រហោង​ទ្វារមាស និង​បង្ហួរនោម​អាច​នឹង​រលាក​ដោយសារ​ការកកិត​នៃ​ស្រោមអនាម័យ លិង្គ ឬ​ទឹករំអិល​ខ្លួនឯង។ វា​នឹង​បាត់​ទៅវិញ​ក្រោយ​រយៈពេល២-៣ម៉ោង​ទៅ២-៣ថ្ងៃ ។




ត្រូវការ​ចូល​បន្ទប់ទឹក
ក្នុង​ពេល​សម្រុកចូល​ទ្វារមាស លិង្គ​អាច​ជម្រុញដល់​ឆ្តេញ ។ នេះ​បណ្តាល​ឱ្យ​អ្នក​ឈឺ​នោម ។ ហើយ​វា​ក៏​អាស្រ័យ​លើ​ការប្រើ​ក្បាច់សិច​របស់​អ្នក​ទាំង២ និង​ផលប៉ះពាល់​ដល់​អារម្មណ៍​ស្ត្រី ។

ចេញ​ឈាម​តិចៗ

ស្ត្រី១/១០ជួបនឹង​អាការៈ​ចេញ​ឈាម​តិចៗ​តាម​ទ្វារមាស​ក្រោយ​ពេល​រួមភេទ ។ តាម​ធម្មតា​វា​នឹង​ប្រសើរ​ឡើងវិញ​ក្រោយ​រយៈពេល១-២ថ្ងៃ ។ យើង​ទាំងអស់គ្នា​ក៏​ដឹង​ហើយ​ថា បញ្ហា​នេះ​អាច​កើតឡើង​ពេល​រួមភេទ​ដំបូង តែ​វា​ក៏​អាច​កើតឡើង​នៅពេល​ក្រោយ​ផងដែរ ។




ឈឺចាប់​ក្នុង​ពោះ
បន្ទាប់ពី​បាញ់​ទឹកកាម​រួច អាងត្រគាក ពោះវៀន​នឹង​ឈឺ​តិចៗ​ដោយសារ​ទទួល​សម្ពាធ​ពី​រំញ័រ​ចលនា​ពេល​រួមភេទ ៕




អានបន្តទៀត ៖ រួមរ័ក្ស​​​លើ​យន្តហោះ​ ថ្ងូរ​ផ្អើល​​ អស់​​​អ្នកដំណើរ
អង់គ្លេស៖ នារីជនជាតិ អង់គ្លេសម្នាក់ អាយុ ២០ឆ្នាំ ត្រូវបានចាប់ខ្លួន បន្ទាប់ពី​​បំពានច្បាប់ នៅលើ​​យន្តហោះ ដោយ​សារ​នាងបានរួមរ័ក ជាមួយ បុរសម្នាក់ ដែលនាងទើប​​នឹងស្គាល់ ជាអ្នកធ្វើដំណើរ ដូចគ្នា នៅក្នុង​​បន្ទប់ទឹក ខណៈ​ឪពុក​ម្តាយ របស់នាង ក៏កំពុង​​ធ្វើដំណើរ ជាមួយនាងដែរ។




នារីដែលត្រូវបាន ចាប់ខ្លួននេះ ជាភ្ញៀវទេស​​ចរណ៍ ដែលមានភាព​​ស្រវឹង នាងបានធ្វើ​​ដំណើរ រយៈពេល ១១ម៉ោង តាមជើង​​ហោះហើរ Virgin Atlantic ចេញ​​ដំណើរពី ទីក្រុង Gatwick ចក្រភព​​អង់គ្លេស ទៅកាន់រដ្ឋ Las Vegas សហរដ្ឋអាម៉េរិក កាលពី​​សប្តាហ៍មុន ដោយបុរស ជាដៃគូរួមរ័ក ជាមួយនាង​​នោះ បានអង្គុយ នៅជាប់​​នឹងនាង។



គូស្នេហ៍ទាំងពីរនាក់ មានការ​​ខកចិត្ត​​យ៉ាងខ្លាំង ដែលបន្ទប់​​ទឹកយន្តហោះ មាន​​សម្លេង ចេញមកក្រៅ ធ្វើឲ្យអ្នក​ធ្វើ​ដំណើរ ប្តឹងពួកគេ ដោយសារ សម្លេងថ្ងូរ ឭចេញមក​​ពីក្នុងបន្ទប់ទឹក។



អ្នកដំណើរម្នាក់ ដែល​​បានឃើញ ហេតុការណ៍បាន​​ឲ្យដឹងថា «នាងបាន​​ចាប់ផ្តើម មានអារម្មណ៍​​ផ្លូវភេទ ជាមួយ​បុរសម្នាក់ ដែលអង្គុយ​ជាប់នាង។ បន្ទាប់មក ពួកគេទាំងពីរ បាននាំគា្នចូល ទៅក្នុង​​បន្ទប់ទឹក ក្រោយមកក៏ឮសម្លេងថ្ងូ រចេញមក​​ក្រៅតែម្តង ធ្វើឲ្យសហសេវិក នៅលើយន្តហោះ ចាក់សោរទ្វារ ក៏បានធ្វើ​ពួកគេកំពុងរួមរ័ក»។



បន្ទាប់ពីមានហេតុ​ការណ៍នេះ កើតឡើង នារីខាង​​លើត្រូវបានប៉ូលិស ធ្វើការ​សាកសួរ ហើយត្រូវបាន​​ដោះលែង ដោយ​កា​រ​ព្រមាន មុនពេល​នាងបន្ត ដំណើរ​កម្សាន្ត ទៅកាន់​រមណីយដ្ឋាន Nevada សហរដ្ឋ​អាមេរិក៕







Comments