ធ្វើមិចកម្មយើងទេ!! បុគ្គលិកក្នុងការិយាល័យទ្រាំ ពាក់មួកសុវត្ថិភាពអង្គុយធ្វើការ ដោយសារតែខ្លាច…



ឥណ្ឌា៖ បុគ្គលិកការិយាល័យនៅក្នុងអាគាររបស់រដ្ឋាភិបាលមួយកន្លែងនៅរដ្ឋ Bihar ប្រទេស ឥណ្ឌា តែងតែមានអារម្មណ៍ថាភ័យខ្លាចថាពិដាននៃអាគារដែលពួកគេកំពុងអង្គុយធ្វើការនឹងធ្លាក់មកត្រូវចំក្បាល ដោយសារតែអាគារមួយនេះវាមានលក្ខណៈទ្រុឌទ្រោមណាស់ទៅហើយ។ហេតុនេះដំណោះស្រាយល្អមួយ ដើម្បីឲ្យមានភាពស្ងប់ក្នុងចិត្ត ព្រមទាំងជាការការពារទុកជាមុនផងនោះ អ្នកធ្វើការទាំងអស់សម្រេចចិត្តនាំគ្នាពាក់មួកសុវត្ថិភាពអង្គុយធ្វើការ។




ភ្លាមៗនោះវីដេអូត្រូវបានគេយកមកស្រាវជ្រាវ និងរកឃើញថាកន្លែងធ្វើការដ៏អន់នោះគឺជាអគាររដ្ឋាភិបាលនៅទីប្រជុំជន Areraj ស្រុក Champaran រដ្ឋ Bihar ត្រូវបានចាត់ទុកជាកន្លែងធ្វើការគ្រោះថ្នាក់បំផុត។ បុគ្គលិកតម្រូវឱ្យពាក់មួកសុវត្ថិភាព ព្រោះចៀសវាងពីការធ្លាក់ដំបូលលើក្បាលស្លាប់។ ហើយវាមានរយៈពេល ២ ឆ្នាំមកហើយអំពីការប្រកាសគ្រោះថ្នាក់អំឡុងពេលធ្វើការ ប៉ុន្ដែគ្មាននរណាម្នាក់ធ្វើចំណាត់ការដើម្បីនាំបុគ្គលិកទៅរកទីសុវត្ថិភាពធ្វើការនោះទេ។



យ៉ាងណាមិញ ដោយសារវីដេអូបានល្បីពេញបណ្ដាញសង្គម មន្ត្រីរដ្ឋាភិបាលក្នុងស្រុកបានប្រកាសថានឹងរកការិយាល័យថ្មីឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅរួច។ ហើយបុគ្គលិក ៤ នាក់ដែលបានបង្ហាញក្នុងវីដេអូនោះមានបញ្ហាខ្លះដែរ ដែលពួកគេធ្វើឱ្យវីដេអូលេចធ្លាយដល់សារព័ត៌មាន ជំនួសការព្យាយាមដោះស្រាយបញ្ហាផ្ទៃក្នុង៕



 



 



 



Comments