តើការ​រួមភេទពេល​មាន​ផ្ទៃពោះ​ អាចធ្វើឲ្យ​រលូត​កូន​ដែរទេ?



ឲ្យតែ​ការមាន​ផ្ទៃពោះ​របស់អ្នក​កំពុងតែ​មាន​សុខភាព​ប្រក្រតី​ធម្មតា អ្នក​អាច​រួមភេទ​តាម​ចិត្ត​ដែល​អ្នកចង់។ ប៉ុន្តែ​អ្នកប្រហែល​ជា​មិន​ចង់ប្រព្រឹត្តិនោះទេ៖ដំណាក់កាល​មា​នផ្ទៃពោះបីខែដំបូង៖




​មាន​បំរែបំរួល​​អរម៉ូន, អស់​កម្លាំង និង​អាការៈ​ចង់ក្អួត ព្រោះ​អាច​ធ្វើឲ្យ​ចំណង់​ផ្លូវភេទ​ត្រូវ​ធ្លាក់ចុះ។ក្នុង​កំឡុងពេល៦ខែ៖ លំហូរឈាម​ទៅកាន់​សរីរាង្គភេទ​មាន​ការ​កើនឡើង ហើយ​ដើមទ្រូង​ចាប់​ផ្តើម​មាន​សម្រើប​ផ្លូវភេទ។ក្នុង​កំឡុង​ពេល៩ខែ៖



ចាប់​ផ្តើម​ឡើងទម្ងន់, ឈឺខ្នង និង​មានអាការៈ​ផ្សេងទៀត​អាច​ធ្វើឲ​មាន​សំណើម​លើប្រដាប់ភេទ។ប៉ុន្តែមាន​ហេតុផល​ជា​ច្រើន​ដែល​ធ្វើ​ឲការរួមភេទ​ក្នុង​កំឡុង​ពេលមានផ្ទៃពោះអាចមានក្តីសុខ​កាន់​តែច្រើន​ឡើង បើទោះបី​ជា​អ្នក​ធ្វើវា​បាន​តិចតួច​ក៏ដោយ។ ទឹក​រំអិល​ក្នុង​ទ្វារមាស​ចាប់ផ្តើម​កើន​ឡើង។តើការរួមភេទ​ក្នុង​កំឡុង​ពេលមានផ្ទៃពោះ​អាច​បណ្តាល​ឲរលូត​កូន​ដែរទេ?



- ជាធម្មតា​ការ​រលូត​កូន​ទាក់ទង​នឹង​ភាព​មិនប្រក្រតី​របស់​ក្រូម៉ូស្យូម ឬបញ្ហា​ផ្សេងទៀត​ទាក់ទង​នឹង​ការលូតលាស់​របស់​ទារក។- ប៉ុន្តែយល់​ល្អគួរ​តែជៀសវាង​ការរួមភេទនៅ៣ខែ​ដំបូង (១២សប្តាហ៏), បើទោះបី​ជា​ឱកាស​នៃការ​រលូត​កូន​មាន​តិចតួច​ក៏ដោយ តែអាច​មាន​ករណី​ ២ទៅ ៣អាច​កើត​មាន​ឡើង។ - យល់ល្អ​គួរតែ​ជៀសវាង​ការរួមភេទ​នៅ ៣ខែ​ចុងក្រោយ ព្រោះ​អាចធ្វើ​ឲរហែក​ភ្នាស បណ្តាល​ឲទារកកើត​កូន​មិន​គ្រប់ខែ។



តើការរួមភេទ​ក្នុងកំឡុងពេល​មានផ្ទៃពោះ​អាចប៉ះពាល់​ដល់ទារក​ដែរទេ?ការលូតលាស់​របស់ទារក​ត្រូវបាន​ការពារ​ដោយទឹករាវ​នៅក្នុងស្បូន​របស់​អ្នក និងបំពង់​ស្លេស្ម​ដែល​អាចជួយ​រាំងខ្ទប់​កស្បូន​របស់​អ្នក​នៅពេល​មាន​ផ្ទៃពោះ។ សកម្មភាព​រួមភេទ​នឹង​មិន​ប៉ះពាល់​ដល់ទារក​ក្នុង​ផ្ទៃរបស់​អ្នក​ឡើយ។តើក្បាច់​ពិសេសៗអ្វីខ្លះ​ដែលត្រូវប្រើនៅពេលមានផ្ទៃពោះ?



- ឲតែ​ធ្វើទៅអ្នកអាច​មានក្តីសុខ ក្បាច់​ពិសេស​ណាក៏បាន- នៅពេល​អ្នក​កំពុង​មាន​ផ្ទៃពោះ ធ្វើការ​ពិសោធន៏​ដើម្បី​ស្វែងរក​ក្បាច់​ពិសេស​បំផុត- ក្រៅ​ពីការ​ដេក​លើខ្នង អ្នក​ប្រហែល​ជាចង់​ដេកជាប់​នឹង​ដៃគូរបស់​អ្នក​ម្ខាង ឬប្រើក្បាច់​នៅ​ពីលើ​ដៃគូ​របស់​អ្នក ឬក៏​នៅ​ទល់​មុខ​ដៃគូ​របស់​អ្នក។



ក្បាច់សិច​ដែល​មានសុវត្ថិភាព​នៅពេល​មាន​ផ្ទៃពោះស្ត្រី​នៅ​ពីលើ៖ ធ្វើបែបនេះ​អាច​ឲអ្នក​គ្រប់គ្រង​ជម្រៅ​នៃការ​រុកចូល​ទ្វារមាស និង​ចលនាពិសេសៗ​បានបុរស​នៅ​ពីក្រោយ៖ អាច​ឱ្យ​លិង្គ​រុកចូល​ចន្លោះ​ភ្លៅ​របស់​អ្នក និង​រុកចូល​ពីក្រោយ​អ្នក។ក្បាច់ច្រត់ដៃ និង ជង្គង់៖ នេះ​ជាក្បាច់ពិសេស​បំផុត​សម្រាប់ស្ត្រី​មាន​ផ្ទៃពោះ ព្រោះ​ដើម្បីកុំ​ឲដាក់​សម្ពាធ​លើពោះ​ខ្លាំង​ពេក ។















អានបន្ត ៖មនុស្សស្រី​អសមត្ថភាព​ផ្លូវភេទ ថ្នាំ​សម្រើប​ធម្មជាតិ​នេះ អាច​ជួយ​នាងបាន!
 

មិនចាំ​បាច់ត្រូវ​រកមើល​ថ្នាំ ឬផ្លាស់​ប្តូរអ័រម៉ូន ដើម្បី​ព្យាបាល​បញ្ហា​អសមត្ថភាព​ផ្លូវភេទ​អ្វីទៀត​ឡើយ។ ឱសថធម្ម​ជាតិ​ព្យាបាល​បញ្ហា​អសមត្ថភាព​ផ្លូវភេទ​អាច​ជួយ​ដល់​ស្ត្រីបាន ដោយ​មិនចាំបាច់​ប្រើ​សារធាតុគីមី​ឡើយ។




ធ្វើលំហាត់យូហ្គាយូហ្គាអាចជួយ​ពង្រឹង​រាងកាយ និងចិត្ត ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង។ យោងតាម​ការសិក្សា​ថ្មីមួយ​ដែល​បាន​ចេញ​ផ្សាយ​ក្នុង​ទស្សនាវដ្តី​ឱសថ​ផ្លូវភេទ​បាន​ឱ្យ​ដឹងថា ការធ្វើ​យូហ្គា​បានទៀង​ទាត់​អាច​ជួយ​បង្កើន​ចំណង់​តណ្ហា​ផ្លូវភេទ​របស់ស្ត្រី។



ក្រោយរយៈពេលត្រឹមតែ ១២សប្តាហ៍ បន្ទាប់ពី​ធ្វើយូហ្គា, ដំណើរនៃ​ការ​រំលាយ​អាហារ និងលំហូរ​ឈាម​ពេញ​ទាំង​ខ្លួន​ប្រាណ​នឹងកាន់​តែប្រសើរ​ឡើង ជាពិសេស​សរីរាង្គ​ត្រគាក ដូច្នេះ​មាន​ការពង្រឹង​ច្រើន​ទៅលើស​ម្រើប បង្កើន​ការ​បញ្ចេញ​ជាតិ​ប្រេង។



អាហារពេល​ល្ងាចដ៏​រ៉ូមែនទិចប្រសិនបើអ្នកចង់បង្កើន​ចំណង់​តណ្ហា​ផ្លូវភេទ ជួបគ្នា​ញ៉ាំអាហារ​ពេល​ល្ងាច​ជាមួយគ្នា។ ជាទូទៅ អាហារ​សមុទ្រ​ជាអាហារ​ដ៏ល្អបំផុត​ជួយ​បង្កើន​ចំណង់​តណ្ហា​ផ្លូវភេទ ព្រោះវា​មាន​ផ្ទុកនូវ​អាស៊ីត​ខ្លាញ់​អូមេហ្គា-៣។វត្តមាន​នៃអាស៊ីត​អាមីណូ​ក្នុង​អាហារ​អាច​ជួយ​បង្កើន​អ័រម៉ូន​តេសតូស្តេរ៉ូន អ័រម៉ូនភេទ ទាំងបុរស និងស្ត្រី។



ហើយ​រុក្ខជាតិ​ហិរមួយ​ចំនួន​ដូចជា បន្លែ​សឺលើរី ក៏អាច​ជួយ​បង្កើន​ចំណង់​តណ្ហា​ផ្លូវភេទ​របស់​ស្ត្រី​ផងដែរ។អាហារ​មួយ​ចំនួន​ដូចជា ផ្សិត​លាយ​ជាមួយ​ស្រាអាច​ជួយ​ឱ្យរាង​កាយ​បញ្ចេញ​អារម្មណ៍​ជម្រុញ​ដល់​សភាវគតិ​នៃ​ផ្លូវភេទ។



ឬត្រសក់ និងដើម​ឈើអែម​អាច​ជួយ​បង្កើន​ក្តីសុខ​ពេល​រួមភេទ​របស់​ស្ត្រី។ស្រាក្រហមតាមការសិក្សាលើស្ត្រី​ចំនួន ៧៩៨នាក់​បាន​បង្ហាញថា ទទួលទាន​ស្រាក្រហម ១កែវជា​ប្រចាំ​នឹងជួយ​បង្កើន​ចំណង់​តណា្ហ​ផ្លូវភេទ ពង្រឹង​ដល់​ទឹករំអិល​ក្នុង​ទ្វារមាស និងមុខងារ​ផ្លូវភេទ ព្រមទាំង​ការសម្រេច​ទឹកកាម​របស់ស្ត្រី។



កាហ្វេក៏ត្រូវបានគេចាត់​ទុកថា ជាថ្នាំ​សម្រើបដែរ។ វាមាន​ផ្ទុកនូវ​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម ជួយ​ឱ្យ​សម្រស់​ក្មេង​ជាងវ័យ និង​បង្កើន​ចំណង់​តណ្ហា​ផ្លូវភេទ។នំសូកូឡាខ្មៅយោងតាមការស្រាវជ្រាវ​បាន​បង្ហាញថា ស្ត្រីដែល​ទទួលទាន​នំសូកូឡា​ជារៀង​រាល់ថ្ងៃ អាច​ជួយ​ពង្រឹង​ចំណង់​តណ្ហា​ផ្លូវភេទ។សូកូឡាមានផ្ទុកនូវធាតុ​គីមី​ម្យ៉ាង​ហៅថា ផេនីធីឡាមីន (phenethylamine) អាច​ជួយ​សម្រួល​អារម្មណ៍​របស់ស្ត្រី កម្ចាត់​ជាតិ​ពុល​ចេញពី​ក្នុងខ្លួន និងធ្វើ​ឱ្យ​អារម្មណ៍​កាន់តែ​រីករាយ។



វាបញ្ចេញនូវសារធាតុ​សេរ៉ូតូនីន​ជួយ​កាត់​បន្ថយ​ភាព​តានតឹង កាត់​បន្ថយ​ភាព​រាំងស្ទះ និង​ជម្រុញ​ដល់​ចំណង់​តណ្ហា​ផ្លូវភេទ។ម៉ាស្សាដោយ​ប្រើប្រេង​ធម្មជាតិឈានចូលដល់ស្ត្រីវ័យ ៤០ឆ្នាំ វាជា​ពេលត្រូវ​សិក្សា​ឡើងវិញ​ពីក្តីស្រឡាញ់​ជាមួយគ្នា ការម៉ាស្សា​ថ្នមៗ។



កម្តៅខ្លួន​ប្រាណ​ជាមួយ​នឹងប្រេង អាចជួយ​បង្កើន​អារម្មណ៍ និងភាព​កក់ក្តៅ អាចជួយ​បង្កើន​ចំណង់​តណ្ហា​ផ្លូវភេទ​របស់ស្ត្រី បង្កើន​សម្រើប និងក្តីសុខ​នៅពេល​រួមភេទ។ប្រេងមួយចំនួន​មាន​ផ្ទុកនូវ​អាស៊ីត​ហ្គាម៉ា-លីណូឡេនិច (អាស៊ីត​ខ្លាញ់​អូមេហ្គា-៦) អាច​បំប្លែង​ទៅជា​អ័រម៉ូន​ប្រូស្តេហ្គេនឌីន ជា​សមាសធាតុ​ដែល​អាច​បង្កើន​លំហូរ​ឈាម និង​ពង្រឹង​ទំនាក់​ទំនង​របស់​សរសៃ​ប្រសាទ។ការធ្វើតេស្តមួយ​ចំនួន​បាន​បង្ហាញថា អារម្មណ៍​ពុះកញ្ជ្រោល​ចាប់ផ្តើម​កើតឡើង​ក្រោយ​រយៈពេល​ពី ៥-៣០នាទី​បន្ទាប់ពី​ប្រើប្រេង​ម៉ាស្សារួច៕



Comments