អ្នកលក់ចាប់ហួយនៅផ្សារឆ្ងល់ថាហេតុអ្វីបានជាក្មេងតូចម្នាក់នេះដើរផ្សារម្នាក់ឯងមិនឃើញឪពុកម្ដាយ ពេលតាមមើលដល់ផ្ទះទើបដឹងការពិតសឹងស្រក់ទឹកភ្នែក



នេះគឺជារឿងមួយដែលអ្នកលេងអ៊ីនធឺណេតកំពុងល្បីចែករំលែកពេញបណ្ដាញសង្គមហ្វេសប៊ុក ស្ដីពីក្មេងស្រីម្នាក់វ័យ ៦ ឆ្នាំឆ្ងល់ថាតើហេតុអ្វីបានជានាងតូចម្នាក់នោះចេញដើរផ្សារតែម្នាក់ឯងមិនដែលឃើញឪពុកម្ដាយទាល់តែសោះ។




ការពិតនាងតូចនោះឈ្មោះ Xiao Jia រស់នៅជាមួយនឹងឪពុកម្ដាយពិការភ្នែក រួមទាំងប្អូនប្រុសតូចល្អិតមួយផងដែរ។ គ្រួសារនោះរស់នៅបន្ទប់ជួលមួយកន្លែងជាយូរមកហើយ ហើយឪពុករបស់នាងតូចធា្លប់ជាសសរទ្រូងរបស់គ្រួសារ ប៉ុន្ដែជាអកុសលគាត់មានជំងឺពិការភ្នែក។ ឪពុករបស់នាងឈ្មោះ Hehe វ័យ ៤៣ ឆ្នាំ ពិការភ្នែកបន្ទាប់ពីមានកូនស្រីម្នាក់ទៀតឈ្មោះ Yang Li ហើយម្ដាយរបស់នាងតូចវិញជាស្រ្តីពិការភ្នែកវ័យ ៣០ ឆ្នាំ ឈ្មោះ Chang។ បច្ចុប្បន្នប្ដីប្រពន្ធនេះពិការភ្នែកទាំងពីរនាក់។



ប្ដីប្រពន្ធនេះរៀបការទៅបានដោយមានការជួយពីជនសប្បុរសធម៌ ហើយទីបំផុតក៏បើកបានហាងម៉ាស្សាមួយ។ នៅពេលឪពុកម្ដាយរបស់ Xiao Jia ពិការភ្នែក នាងតូចទើបតែអាយុ ៣ ឆ្នាំប៉ុណ្ណោះ ស្របពេលមានប្អូនម្នាក់ទៀត។ អំឡុងពេលនោះអ្នកជិតខាងបានមកជួយមើលថែគ្រួសារនោះរហូតដល់នាងតូច Xiao Jia អាយុ ៦ ឆ្នាំល្មមដឹងក្ដីនិងធ្វើការងារបាន អ្នកជិតខាងក៏ត្រឡប់ទៅវិញអស់។



 



នាងតូចនោះបានរៀនធ្វើការងារផ្ទះផង ទិញម្ហូបផង ចម្អិនម្ហូបផង ដឹកដៃឪពុកម្ដាយ និងមើលថែប្អូនប្រុសម្នាក់ទៀត។ ហើយនាងតូចម្នាក់នេះអាយុទើបតែ ៦ ទេ ប៉ុន្ដែធ្វើការងារប្រៀបដូចជាមនុស្សជំទង់ទៅហើយ៕



 



 



 



 



Comments