នរណាមិនសន្លប់បើថ្លៃម្លឹងៗ!!! ស្ត្រីម្នាក់សន្លប់ស្ងាត់មាត់ឈឹង ពេលដឹងតម្លៃពិតរបស់កងដៃគជ់ដែលគាត់បានធ្វើបែក



អ្នកទេសចរចិនម្នាក់បានសន្លប់បាត់ស្មារតីក្នុងដៃអ្នកឈរក្បែរនោះ បន្ទាប់ពីពាក់ល៎ និង ធ្វើឱ្យបែកកងដៃគុជដ៏ថ្លៃក្នុងខេត្តយូនណានប្រទេសចិនភាគនិរតី ។




ស្ត្រីនោះបានដួលសន្លប់ភ្លាម បន្ទាប់ពីដឹងថាកងដៃគុជនោះមានតម្លៃ ៣០០.០០០ យ័ន (៤៤.១០០ ដុល្លារ)។



 



អ្នកទេសចរដែលគេមិនបញ្ចេញអត្តសញ្ញាណនេះ បានទៅផ្សារលក់គ្រឿងគុជ រុយលី ជីកៅ និង ពាក់ល៎កងដៃគុជមួយ។ កងដៃគុជនោះបានរបូតចេញពីដៃ ហើយបាក់ជាពីរ។
លោក Lin Wei កូនប្រុសម្ចាស់ហាង បានប្រាប់បណ្តាញផ្សព្វផ្សាយក្នុងស្រុកថា "ស្ត្រីនោះបានដួលសន្លប់ ប៉ុន្តែសំណាងល្អ គាត់មិនមានបញ្ហាធ្ងន់ធ្ងរទេ"។




កងដៃបាក់នោះត្រូវបានពិនិត្យមើលភាពពិតប្រាដករបស់វា និងមានតម្លៃខ្ទង់ ១៨០.០០០ យ័ន (ប្រហែល ២៦.៤៧០ ដុល្លារ) ដោយយោងទៅលើការវាយតម្លៃរបស់សមាគមត្បូង និងគុជ រុយលី ដែលគាំទ្រដោយរដ្ឋបាលស្រុករុយលីសម្រាប់ឧស្សាហកម្មនិងពាណិជ្ជកម្ម។
ភាគីទាំងពីរឥឡូវបានចរចាគ្នាសងថ្លៃកងដៃគុជខូចនេះហើយ៕




 



 



Comments