ដំណឹងស្វែងរកអ្នកក្លាហាន!! បើមាននរណាហ៊ានពន្លិចក្បូនជិះមើលក្រពើមួយនេះ ម្ចាស់ស្រះនឹងផ្ដល់ទឹកប្រាក់ចំនួន…
កាលពីពេលថ្មីៗនេះមានម្ចាស់អាជីវកម្មមួយដែលលោកជាអ្នកប្រកបរបរចិញ្ចឹមក្រពើដ៏ល្បីឈ្មោះមួយនៅក្រុងផាតាយ៉ា ប្រទេសថៃ ដែលគាត់សុខចិត្តចំណាយប្រាក់ ១៥០,០០០ ដុល្លារ ឲ្យតែអ្នកណាដែលអាចពន្លិចក្បូនជិះមើលក្រពើចិញ្ចឹមនៅក្នុងស្រះរបស់គាត់បាន។
មូលហេតុចម្បងដែលម្ចាស់អាជីវកម្មរូបនេះ ហ៊ានសម្រចចិត្តធ្វើបែបនេះ គឺដោយសារតែមានរូបថតជាច្រើនសន្លឹកត្រូវបានគេយកទៅផ្សព្វផ្សាយនៅលើបណ្ដាញសង្គម និងមានសារព័ត៌មានថៃ ព្រមទាំងបរទេសផ្សេងទៀតបង្ហាញពីអ្នកទេសចរជនជាតិចិនមួយក្រុមជិះក្បូនឲ្យចំណីក្រពើក្នុងស្រះ ដែលធ្វើឲ្យគ្រប់គ្នាសម្ដែងក្ដីព្រួយបារម្ភពីសុវត្ថិភាព ឬខ្លាចក្រឡាប់ក្បូនជាដើម ក្នុងនោះផងដែរក៏មានការផ្សព្វផ្សាយដែលហាក់សម្តែងឲ្យចេញមកហាមមិនឲ្យមាននរណាម្នាក់ប្រថុយទៅជិះលើក្បូននេះ។ ដោយសាររឿងទាំងនេះហើយទើបលោក Uthen Youngprapakorn ហ៊ានភ្នាល់ដូចនេះទៅ។
បុរសម្ចាស់កសិដ្ឋាននិយាយថា "អ្នកណាក៏ដោយឲ្យតែមានគ្នា ១៧នាក់ចុះក្រោម ប្រសិនបើក្រុមនោះអាចពន្លិចក្បូនបានរយៈពេល ៥នាទី ក្រុមនោះអាចទៅផ្ទះវិញជាមួយនឹងទឹកប្រាក់ ១៥០,០០០ ដុល្លារ"។
ចង់បង្ហាញប្រាប់ផងដែរថាក្នុងកសិដ្ឋានចិញ្ចឹមក្រពើះមានសត្វក្រពើរហូតដល់ ៤៣០០ ក្បាលឯណោះ ព្រមជាមួយអ្នកចូលទស្សនាដែលជាភ្ញៀវទេសចរប្រហែលជា ៥០០ នាក់ក្នុងមួយថ្ងៃ ពិតជាចំនួនច្រើនមែនសម្រាប់កសិដ្ឋានមួយនេះ។
គួរបញ្ជាក់ឡើងវិញផងដែរថា បន្ទាប់ពីរូបភាពទាំងនោះត្រូវគេចែកចាយពេញអ៊ីនធឺណិត កសិដ្ឋានរបស់គាត់ត្រូវបានអាជ្ញាធរផ្អាកដំណើរការរយៈពេល ៩០ថ្ងៃ រង់ចាំចុះត្រួតពិនិត្យរបស់អាជ្ញាធរទេសចរថៃសិន ដើម្បីធានាសុវត្ថិភាពជូនមហាជន។ ក្នុងនោះផងដែរ លោក Uthen បន្តថា គាត់បានបើករបរចិញ្ចឹមក្រពើនេះអស់រយៈពេលជាង ១២ឆ្នាំ និងផ្លាស់ប្ដូរក្បូនចាស់ៗចំនួន ៥ដងហើយ ពុំដែលជួបគ្រោះថ្នាក់ដល់ភ្ញៀវទេសចរម្ដងណាឡើយ៕
Comments
Post a Comment