ភ្ញាក់ផ្អើលពេញប្រទេសថៃ! ព្រះសង្ឃថៃសុគត ២ខែ ពេលគាស់សពប្ដូរស្បង់ចីពរ ស្រាប់តែ…



ព្រះសង្ឃ​មួយ​អង្គដែលមាន​ព្រះ​នាម Luang Phor Phian បាន​សុគត​ក្នុង​ព្រះជន្ម ៩២ វស្សា កាល​ពី​ថ្ងៃ​ទី ១៦ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ ដោយ​សារ​អាពាធ​ធ្ងន់​ធ្ងរ​ក្នុង​មន្ទីរពេទ្យ​មួយ​ នៅ​ក្រុង​បាង​កក ប្រទេស​ថៃ។




 



ព្រះ​អង្គ Phian ដែល​មាន​ដើម​កំណើត​មក​ពី​ប្រទេស​កម្ពុជា បាន​ចំណាយ​​ពេល​សឹង​មួយ​ជីវិត​របស់​ព្រះ​អង្គ ធ្វើ​ជា​បព្វជិត​ដ៏​ល្បី​ល្បាញ​មួយ​អង្គ​ នៅ​ក្នុង​ខេត្ត Lopburi ភាគ​កណ្ដាល​ប្រទេស​ថៃ ដែល​ជា​កន្លែង​បញ្ជូន​សព​របស់​ព្រះ​អង្គ​ទៅ​វិញ​ក្រោយ​ពេល​សុគត។
ផ្ទុយ​ទៅ​វិញ រឿង​រ៉ាវ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ បាន​កើត​ឡើង​នៅ​សប្ដាហ៍​នេះ នៅ​ពេល​ដែល​អ្នក​ដើរតាម​ព្រះអង្គ​បាន​គាស់​ព្រះ​សព​ចេញ​ពី​មឈូស​ ដើម្បី​ផ្លាស់​ប្តូរ​ស្បង់ចីពរថ្មី ស្រាប់​តែ​បាន​រក​ឃើញ​ថា​ រាង​កាយ​ទាំង​មូល​របស់​ព្រះអង្គ នៅ​ល្អ​សឹង​ដូច​ដើម ហើយ​អ្វី​ដែល​រឹត​តែ​អស្ចារ្យ​ជាង​នេះ​ទៀត គឺ​ទឹក​មុខ​នៃ​សព​របស់​ព្រះ​អង្គ ហាក់បី​​ដូចជា​កំពុង​ញញឹម​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​​មាន​ការ​ភ្ញាក់ផ្អើល នាំ​គ្នា​ថត​រូប​ និងបង្ហោះ​​ចែក​ចាយ​ពេញ​បណ្ដាញ​សង្គម​តែម្តង។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​ដើរ​តាម​ព្រះ​អង្គ​បាន​ឲ្យ​ដឹង​ថា ពួក​គេ​នឹង​បន្ត​ធ្វើ​បុណ្យ​ថ្វាយ​ព្រះអង្គ​ រហូត​ដល់​ថ្ងៃ​ប្រារព្ធ​ពិធី​បុណ្យ​សព ១០០​ថ្ងៃ​៕




 



 



 







Comments