ជិះម៉ូតូបុកឡានទំនើបខូចខាតអស់ជាង ១០០០ដុល្លារ អត់អីសងគេបានត្រឹមតែសំពះសុំទោស នៅទីបំផុតម្ចាស់ឡានក៏…(មានវីដេអូ)



ថ្លៃខូចខាតអស់ជាង ១០០០ ដុល្លារ អត់អីសងគេ បានត្រឹមតែសំពះសុំទោស នៅទីបំផុតម្ចាស់ឡានក៏…(មានវីដេអូ)




ភ្នំពេញ : ក្មេងប្រុស២នាក់បានលុតជង្គង់នៅលើថ្នល់ទាំងទឹកភ្នែកហូរដោយនិយាយថាខ្លួនក្រគ្មានលទ្ធភាពទៅភាគីខាងរថយន្ដខណៈពួកគេបានជិះម៉ូតូមួយគ្រឿងយ៉ាងលឿនដោយក្នុងខ្លួនមានជាតិស្រារួចរ៉េចង្កូតទៅបុករថយន្ដGS300 មួយគ្រឿង បើកដោយបុរសម្នាក់ចិត្តល្អ ដោយមិនអោយសង់សំណងបើត្រូវសង់សំណងវិញប្រហែលជិតមួយពាន់ដុល្លាឯណោះ កាលពីវេលាម៉ោង១០និង៣០នាទីត្រូវនិងថ្ងៃទី២៥ខែមករាឆ្នាំ២០១៨ ត្រង់ចំណុចមុខមន្ទីរពេទ្យកាល់ម៉ែត តាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ។















 
យោងទៅតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថាមុនពេលកើតហេតុគេឃើញក្មេងប្រុស 2នាក់ជិះម៉ូតូនិច មួយគ្រឿង ពណ៌ស ក្នុងល្បឿនលឿន ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីជើងទៅត្បូង ក្នុងខ្លួនមានជាតិស្រវឹងព្យាយាមវ៉ារថយន្ដមួយគ្រឿងនៅពីមុខដោយវ៉ាមិនផុត ខណៈពេលមកដល់ចំណុចកើតហេតុខាងលើក៏បានបុកជាមួយនឹងរថយន្ដ ឡិចសុីស GS300 ពណ៌ស មួយគ្រឿង ភ្នំពេញ2W-5945 បើកបរបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីត្បូងទៅជើង បុកក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យភាគីខាងក្មេងប្រុសពីរនាក់ខាងលើរងរបួសយ៉ាងដំណំចំណែករថយន្តនិងម៉ូតូរងការខូចខាតទាំងសងខាង ។
























ក្រោយកើតហេតុក្មេងប្រុសទាំង 2 នាក់ខាងលើបានដឹងពីកំហុសខ្លួនក៏មិនសុំអង្វរលើកដៃសំពះនិងលត់ជង្គង់ទៅដល់ថ្នល់ទៅភាគីខាងរថយន្តលើកលែងទោសនិងកុំឲ្យទារសំណងពីខ្លួនដោយប្រាប់ថាខ្លួនជាកូនអ្នកក្រគ្មានលុយនោះទេសូម្បីតែម៉ូតូជិះបុកជាមួយបងក៏ម៉ូតូខ្ចីគេដើម្បីជិះយកទៅសុីការបងប្អូននៅខេត្ត ភ្លាមៗនោះដែរភាគីខាងរថយន្តក៏មានសណ្តានចិត្តល្អមែនដោយមិនទារសំណងហើយក៏បញ្ចប់រឿងនៅកន្លែងកើតហេតុផ្ទាល់តែម្ដង ៕
សូមទស្សនាវីដេអូដូចខាងក្រោម៖
























































Comments