ចិនសម្ងំផលិតតុក្តកាសិចជំនាន់ថ្មី ដូចមនុស្សបេះបិទ អាចនិយាយ អាចច្រៀង និងធ្វើការងារផ្ទះបានទៀត



ចិន៖ ដូចដែលយើងបានដឹងស្រាប់ហើយថា សម័យបច្ចុប្បន្ននេះបច្ចេកវិទ្យាគឺពិតជាជឿនលឿនខ្លាំងណាស់ វាអាចបង្កើតនូវអ្វីដែលមនុស្សនឹកស្មានមិនដល់ ហើយការផលិតផលទាំងអស់សុទ្ធតែបង្កើតមកដើម្បីបម្រើនូវផលប្រយោជន៍របស់មនុស្សជាតិលើពិភពលោក ជាក់ស្ដែងការផលិតតុក្កតាសិច ដើម្បីព្យាបាលភាពឯការរបស់មនុស្សពីមួយជំនាន់ទៅមួយ ជំនាន់ហាក់មានភាពរីកចម្រើន និងសម្បូរបែបសឹងតែមិនគួរឲ្យជឿ។ ជាក់ស្តែងបើយោង តាមសារព័ត៌មានផ្លូវការរបស់ចិនបានចុះផ្សាយថា ពេលនេះចិនកំពុងតែផលិតតុក្កតា​សិចជំនាន់ថ្មី ដែលអាចនិយាយបាន អាចច្រៀង​ ធ្វើការងារផ្ទះដូចជាលាងចាន ប្រើប្រាស់អ៊ីនធឺណិត និងប្រើប្រាស់ឧបករណ៍ដែលភ្ជាប់ជាមួយនឹង FiFi បានទៀតផង។




 



តុក្កតាសិចជំនាន់ថ្មីនេះត្រូវបានគេដាក់ឈ្មោះថា Xiaodie និងត្រូវបានគេដាក់លក់ក្នុងតម្លៃ ៤,០០០ ដុល្លារ។ តំណាងរបស់ក្រុមហ៊ុនផលិតតុក្កតាសិចខាងលើបានបន្ថែមទៀតថា តុក្កតាសិចនេះអាចស្តាប់សំឡេង និងភាសាដែលមនុស្សនិយាយ ឬបញ្ជាបាន ប្រសិនបើ យើងនិយាយឲ្យចំពាក្យដែលគេបានកំណត់នៅក្នុងខ្លួនតុក្កតានេះ។​ ជាងនេះទៅទៀត លោកអ្នកអាចប្រើតុក្កតានេះ សម្រាប់ធ្វើជាអ្នកទទូលភ្ញៀវជំនួយការវេជ្ជសាស្រ្ត​ និងជំនួយការផ្សេងៗបានទៀតផង។ ស្ថាបនិកតុក្កតានេះបានអះអាងថា តុក្កតាសិច ជំនាន់ថ្មីនេះនឹងក្លាយជាថ្នាំដ៏ពិសេសមួយសម្រាប់ព្យាបាលជំងឺឯការរបស់មនុស្សរាប់លាននាក់៕
 




 



 
 




 



 



 



 



 



 



 



 



Comments