ចេះធ្វើចឹងទៅរួចលោកអើយ! នារីៗ​ចូលចិត្ត​ស្លៀក​ខ្លី សូម​ប្រយ័ត្ន​ បុរសម្នាក់នេះលួចថតកេរ្តិ៍ខ្មាសនារីចំៗតែម្តង (មានវីដេអូ)



ទៀតហើយ​! នារីៗ​ចូលចិត្ត​ស្លៀក​ខ្លី សូម​ប្រយ័ត្ន​អា​គាត់​នេះ ព្រោះ​ខ្លាចក្រែង​តំបន់​កេរ្តិ៍ខ្មាស​ខ្លួន​លេច​ឡើងលើ​អ៊ី​ន​ធើរ​ណេ​ត​រកមុខ​ចោរ​មិនឃើញ​!












ជនខិលខូច​ផ្លូវភេទ​មាននៅ​គ្រប់​ទីកន្លែង ហេតុនេះ ស្ត្រី​ទាំងឡាយ​គួររៀបចំ​ឥរិយាបថ​ឲ្យ​បាន​ត្រឹមត្រូវ​! ព្រោះថា អំពើ​កេងចំណេញ​ផ្លូវភេទ​ត្រូវ​បានកើត​ឡើងជា​រៀងរាល់ថ្ងៃ​ទៅហើយ នៅលើ​ពិភពលោក ហើយ​បទល្មើស​ទាំងនោះ តែងតែ​ត្រូវបាន​ច្រានចោល និង​មិន​អើពើ​នោះទេ ។ គួរ​ឲ្យ​សោកស្តាយ ដែល​អ្នកប្រព្រឹត្ត​ទាំងនោះ​ត្រូវបាន​លើកទឹកចិត្ត ខណៈ​មនុស្ស​កាន់តែ​ច្រើនឡើងៗ កំពុង​ចូលរួម​វប្បធម៌​រំលោភបំពាន​ផ្លូវភេទ ។ ចំណែក​ជនរងគ្រោះ​វិញ បែរជា​ត្រូវបាន​ស្តីបន្ទោស​ថា មកពី​ស្លៀកពាក់​ខើច​ខ្លីជំនួស​ឲ្យ​ការសហការ​គ្នា​ចាប់​ជនល្មើស​ពិតប្រាកដ មក​ព្រមាន ឬ ដាក់ទោស​ទណ្ឌ។



















 
​ស្ត្រី​ឈ្មោះ Maria Justine Singe ដែល​ត្រូវបាន​ចាត់ទុកថា ជា​ជនរងគ្រោះ​ចុងក្រោយ នៃ​អំពើ​បៀតបៀន​កេរ្តិ៍ខ្មាស ខណៈ​នាង​កំពុង​ជិះ​រថយន្ត​ស្នូល បាន​ចែករំលែក​បទពិសោធន៍​របស់​នាង​នៅលើ​ហ្វេ​ស​ប៊ុ​ក ដើម្បី​ព្រមាន​ដល់​ស្ត្រី​ដទៃ​បានដឹង​អំពី​បុរស​កំហូច​ម្នាក់នេះ ។ យោងតាម Maria នោះ​នាង​បានកត់សម្គាល់​ឃើញ​បុរស​ម្នាក់នេះ​ដែល​អង្គុយ​ទល់មុខ​នាង កំពុង​ធ្វើ​សកម្មភាព​ចម្លែក​គួរ​ឲ្យ​ចាប់អារម្មណ៍​តែម្តង។​












 
 

នោះ​គឺ​នៅពេលដែល​នាង​បានកត់សម្គាល់​ឃើញថា បុរស​នោះ​កំពុង​ព្យាយាម​ថតរូប​តំបន់ត្រីកោណ​ពិសេស​របស់​នាង ខណៈ​នាងស្លៀក​បំពង់​ខ្លី​នៅពេលនោះ ។ បុរស​នោះបាន​បើក Flash ទូរស័ព្ទ​របស់គាត់ ដែល​ច្បាស់​ណាស់​គាត់​កំពុង​ថត​តំបន់​អៀនខ្មាស​របស់​នាង ។ នៅពេលនោះ​ផងដែរ Maria មិន​ចង់​ប្រឈមមុខ​នឹង​បុរស​នោះទេ ដោយ​បារម្ភ​ថា គាត់​អាចមាន​អាវុធ ជាពិសេស​នៅពេលនោះ​ទៀតសោត មាន​មនុស្ស​២ ៣ នាក់​ប៉ុណ្ណោះ កំពុងស្ថិត​នៅលើ​ឡាន ។

ទោះយ៉ាងណា Maria អាច​ថតរូប​ភាព និង​វីដេអូ បង្ហាញ​មុខមាត់​បុរស​នេះ ដែល​កំពុង​ធ្វើ​សកម្មភាព​មិនល្អ​បែបនេះ​មកលើ​រូបនាង​បាន​ផងដែរ ទាំង​អារម្មណ៍​ភ័យញ័រ​យ៉ាងខ្លាំង ។ Maria សង្ឃឹមថា​បទពិសោធន៍​ដ៏​រន្ធត់​របស់​នាង​នឹងធ្វើ​មនុស្ស​បានដឹង អំពី​ចរិត​ខិលខូច​របស់​បុរស​នេះ ហើយ​សង្ឃឹម​ទៀតថា ស្ត្រី​ដទៃ​គួរ​មានការ​ប្រុងប្រយ័ត្ន នៅពេល​ពួកគេ​ជួបប្រទះ​បុរស​រូបនេះ។

សូមទស្សនាវីដេអូដូចខាងក្រោមនេះ៖
































































Comments