យុវជនមួយក្រុមកំពុងតែថតស៊ែលហ្វ៊ី ស្រាប់តែជួបហេតុការណ៍ដ៏រន្ធត់ នឹកស្មានមិនដល់ (មានវីដេអូ)



ថៃ៖ ថ្មីៗនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដែលបង្កដោយរថយន្តមួយគ្រឿងបើកបរក្នុងល្បឿនយ៉ាងលឿន ហើយទៅបុកជាមួយម៉ូតូបណ្ដាលឱ្យអ្នកបើកម៉ូតូហោះប៉ើងដូចក្រដាស់ ដែលករណីនេះត្រូវបានគេដឹងថា បានកើតឡើងនៅលើដងផ្លូវមួយកន្លែងក្នុងប្រទេសថៃ ហើយហេតុការនេះដែរ បានថតជាប់ដោយយុវជនមួយក្រុម ខណៈដែលពួកគេកំពុងតែថតស៊ែលហ្វ៊ី ។




 



 



ប្រភពពីសាក្សីនៅកន្លែងកើតហេតុ ដែលជាចំណុចផ្លូវបែកជាបួយ បានឱ្យដឹងថា គេបានឃើញរថយន្តមួយគ្រឿងពណ៌ស បើកបរក្នុងល្បឿនលឿន ពេលមកដល់កន្លែងកើតហេតុ ស្រាប់តែជ្រុលទៅបុកម៉ូតូមួយគ្រឿង បណ្ដាលឱ្យអ្នកបើកបរម៉ូតូជាមនុស្សស្រី ប៉ើងនៅកណ្ដាលហ្វូងមនុស្សតែម្ដង ក្រោយមកត្រូវបានក្រុមសង្គ្រោះបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យតែម្ដង ចំណែកអ្នកបើកបរថយន្តជាមនុស្សស្រីដូចគ្នា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដើម្បីដោះស្រាយបន្ត ។ ជាមួយគ្នានេះផងដែរ ស្ត្រីជាអ្នកបើករថយន្តបង្កបាននិយាយបន្ទាប់ពីកើតហេតុថា «ជាន់ហ្វ្រាំងមិនទាន់» ដែលសម្ដីនេះ បានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកខឹងយ៉ាងខ្លាំង ៕



 



 



 



 



 



Comments