ព្រះអើយ!! គ្រាន់តែដឹងថា ហាំប៊ឺហ្គឺម្លូប ពិសេសរបស់កុលសម្ព័ន្ធ​​ទ្វីបអាហ្វ្រិក ធ្វើ​ពីស្អីភ្លាម អ្នក​ប្រាកដជាហួសចិត្ត ដោយសារតែ…



«Hamburger ខ្មៅ​» ជា​អាហារ​សំរាប់​ទទួលភ្ញៀវ​ពិសេស​នៅ​កុលសម្ព័ន្ធ​នា​ទ្វីបអាហ្វ្រិក ប៉ុន្តែ ពេល​ដឹងថា​វា​ធ្វើ​ពីអ្វី​នោះ ពុំ​ប្រាកដ​ហ៊ាន​បរិភោគ។

ថ្មីៗ​នេះ ប្រជា​អ៊ី​ន​ធើរ​ណេ​តម្នាក់​ឈ្មោះ Javier Rosado បាន​ចែករំលែក​ពីមុខ​ម្ហូប «hamburger ខ្មៅ​» អមដោយ​ខ្សែ​វីដេអូ ធ្វើ​ឲ្យ​អ្នកទស្សនា​ពិតជា​ស្រឡាំងកាំង ព្រោះ​ពុំ​នឹកស្មាន​ដល់ ។ តាមពិតទៅ មុខម្ហូប​នេះ​មាន​ឈ្មោះថា «​នំ​មូស​» -​អាហារ​ពិសេស​ម្យ៉ាង​នៅ​ទ្វីបអាហ្វ្រិក ។​




































 



​តាម​នោះ គឺ​រៀងរាល់ឆ្នាំ ពេល​ឈានចូល​រដូវវស្សា នោះ​មូស​ដ៏​សន្ធឹកសន្ធាប់ រាប់រយ​ពាន់​លាន​បាន​ហើរ​ចេញពី​ផ្ទៃ​បឹង Victoria នៅ​ទ្វីបអាហ្វ្រិក ។ នេះ​ជា​ប្រភព​ប្រូតេអ៊ីន​ដ៏​មានតម្លៃ ពោរពេញ​ដោយសារ​ធាតុ​បំប៉ន សំរាប់​ពលរដ្ឋ​នៅ​ជុំវិញ​បឹង​នោះ ។ពួកគេ​ធ្វើ​ឲ្យ​ឧបករណ៍​ផ្សេងៗ​ជាអាទិ៍ៈ ឆ្នាំង​, ខ្ទះ សើម​ហើយ​គ្រវីគ្រវាត់​វា ដើម្បី​ឲ្យ​មូស​ជាប់​ឧបករណ៍​នោះ ។ មូស​ទាំងនោះ ត្រូវបាន​យកមក​ពូត​ជា​ដុំៗ ហើយ​ចៀន​ដូចជា​នំ​ចៀន​ធម្មតា ។​



គេ​ប៉ាន​ស្មានថា នំ​នីមួយៗ មាន​មូស​ប្រមាណ ៥០០.០០០ ក្បាល តែ​វា​ផ្ទុក​ប្រូតេអ៊ីន​លើស​សាច់គោ ៧ ដង ឯណោះ ។វា​ជា​អាហារ​ពេញនិយម​បំផុត ។ពលរដ្ឋ​នៅ​ទ្វីបអាហ្វ្រិក ត្រូវ​រស់នៅក្នុង​ស្ថានភាព​អាកាសធាតុ​ដ៏​លំបាក ។ ប្រភព​ស្បៀងអាហារ​មាន​កំរិត ។ ហេតុនេះ ដើម្បី​រស់ ពួកគេ​តែង​នឹកឃើញ​នូវ​អាហារ​ចម្លែកៗ ក្នុងនោះ​មាន «Hamburger ខ្មៅ​» ៕



 



 



 



 



 



 



 



 



 



 



 



 



 



 



 



Comments