ប្ដីសុំប្រពន្ធលែងលះ ហើយកូនប្រុសបែរជាចោលម្ដាយកំសត់ទៅជាមួយឪពុក ទីបំផុតកូនប្រុស បែរជាធ្វើរឿងមួយដាក់ម្ដាយ​ ដោយសារតែ….



បុរស​ម្នាក់​បាន​សម្រេច​ចិត្ត​ទៅ​រក​ការងារ​ធ្វើ​​នៅ​ទីក្រុង ​ហើយ​​បាន​សន្យា​ជាមួយ​ប្រពន្ធ និង​កូន​ថា ​ពេល​រក​ការ​ងារ​ល្អ​បាន​ធ្វើ ខ្លួន​នឹង​ជួយ​គ្រួសារ​ឲ្យ​មាន​ជីវភាព​ធូរធារ។ ​ប្រពន្ធ​របស់​គាត់​ក៏​យល់​ព្រម​តាម​ការ​សន្យា រួច​អនុញ្ញាត​ឲ្យ​ចេញ​ទៅ​ ធ្វើ​ឲ្យ​នាង​រស់​នៅ​តែ​ពីរ​នាក់​​ម៉ែ​កូន​ម៉ង់ៗ​ក្នុង​ផ្ទះ។




ចាប់​តាំង​ពី​ប្ដី​ចាក​ចេញ​ទៅ នាង​តែង​តែ​មាន​អារម្មណ៍​ឯកា​នឹក​រលឹក​ប្ដី​ជា​ខ្លាំង ​ហើយ​អង្គុយ​ទន្ទឹង​រង់ចាំ​​តែ​ផ្លូវ​ប្ដី​​ត្រលប់​មក​វិញ​ស្ទើរ​រាល់​ថ្ងៃ។ ថ្ងៃ​​ទើប​បែក​ពី​ប្រពន្ធ​ថ្មី​ៗ ប្ដី​បាន​ទូរសព្ទ​មក​លេង​​ប្រពន្ធ​ពីរ​បី​ដង​ក្នុង​មួយ​ថ្ងៃ រហូត​ដល់​ថ្ងៃ​បើក​ប្រាក់​ខែ ​ប្ដី​ក៏​ផ្ញើ​លុយ​ឲ្យ​ប្រពន្ធ​ជា​រឿយ​ៗ។ ​​ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន ​ប្ដី​ក៏​មិន​សូវ​ទូរសព្ទ​មក​រក​ប្រពន្ធ ​និង​ផ្ញើ​ប្រាក់​ទាន់​ពេល​ដូច​សព្វ​ដង​ឡើយ​ ហាក់​ដូច​​ជា​ប្ដី​រូប​នេះ​ចង់​បំភ្លេច​ប្រពន្ធ​កូន។​ប្រពន្ធ​កើត​ក្ដី​អន្ទះសា​ចង់​ដឹង​ចង់​ឮ​ដំណឹង​ប្ដី​ ព្រោះ​នាង​មិន​អាច​ទាក់​ទង​បាន​ទៀត​ទេ ​​នាង​​ព្យាយាម​សួរ​ដំណឹង​ពី​មិត្តភ័ក្ដិ បង​ប្អូន​ខាង​ប្ដី តែ​មិន​មាន​តម្រុយ​ទាល់​តែ​សោះ។ មុខ​របរ​លក់​ផ្លែ​ឈើ​បន្តិច​បន្តួច​តាម​ផ្សារ​របស់​នាង​​កាន់​តែ​យ៉ាប់យ៉ឺន ទោះ​ត្រូវ​ធ្វើ​ការ​ពី​ព្រលឹម​ទល់​ព្រលប់​ក៏​ប្រាក់​កម្រៃ​មិន​គ្រប់​គ្រាន់​សម្រាប់​ចិញ្ចឹម​ខ្លួន​ និង​កូន​បាន​ដែរ។



រយៈពេល ៣​ឆ្នាំ​កន្លង​ទៅ ប្ដី​រូប​នេះ​បាន​បង្ហាញ​មុខ​ស្ងាត់ៗ​​នៅ​ផ្ទះ​ខាង​ប្រពន្ធ​ដោយ​នាំ​មក​ជាមួយ។ ​អ្នក​ជិត​ខាង​គិត​ថា​ គ្រួសារ​មួយ​នេះ​នឹង​បាន​ធូរធារ ហើយ​ប្រពន្ធ​នឹង​លែង​លំបាក​ក្នុង​ការ​លក់​ផ្លែ​ឈើ​​ក្នុង​​ផ្សារ​ទៀត​ ​និង​ភាព​ក្រីក្រ​នឹង​ត្រូវ​បញ្ចប់ ​បន្ទាប់​ពី​ស្វាមី​ត្រលប់​​មក​វិញជាមួយ​របស់​ទាំង​នេះ។ ​ក្រោយ​ឃើញ​ស្វាមី​វិល​ត្រលប់​មក​ដល់​ផ្ទះ​ដោយ​មិន​ផ្ដល់​ដំណឹង​ជា​មុន​ ធ្វើ​ឲ្យ​ប្រពន្ធ​ និង​កូន​ត្រេក​អរ​ស្ទើរ​ហោះទៅហើយ។







ប៉ុន្តែ​ជា​អកុសល ​ក្នុង​យប់​នៃ​ការ​មក​ដល់​​​ បុរស​ជា​ប្ដី​បែរ​ជា​​ប្រាប់​​ទៅ​ប្រពន្ធ​នូវ​ដំណឹង​ស្ទើរ​ក្អួត​ឈាម​មួយ គឺ​គាត់​មក​​ដើម្បី​តែ​​សុំ​ប្រពន្ធ​លែង​លះ​ប៉ុណ្ណោះ​។ ​គាត់​ប្រាប់​ថា តាំង​ពី​ឃ្លាត​គ្នា​​ច្រើន​​ឆ្នាំ​មក ​ខ្លួន​ណាយ​ចិត្ត​ អស់​អារម្មណ៍​ស្រលាញ់​ប្រពន្ធ​ទៀត​ហើយ។ ​ការ​ឈប់​ស្រលាញ់​​ ព្រោះ​ប្ដី​​​មាន​ស្រី​ក្មេង​​​ស្អាត​ម្នាក់​​រស់​នៅ​ទីក្រុង​ជាមួយ​គ្នា។



​​ពាក្យ​ប៉ុន្មាន​ម៉ាត់​របស់​ប្ដី​ធ្វើ​ឲ្យ​ប្រពន្ធ​រន្ធត់​ចិត្ត​​ស្ទើរ​ធ្លាក់​ថ្លើម មិន​នឹក​ស្មាន​ចិត្ត​ប្ដី​លួច​ផិត​ក្បត់​ប្រពន្ធ​កូន​មាន​ស្រី​ថ្មី​ដូច្នេះ​សោះ រហូត​ប្រពន្ធ​លាន់​មាត់​សួរ​បញ្ជាក់​ថា «​ហេតុ​អ្វី​បង​ធ្វើ​បែប​នេះ?​តើ​វា​ពិត​ទេ​ថា​ គ្មាន​ក្ដី​ស្រលាញ់​រវាង​គ្នា? ​អូន​រង់​ចាំ​ផ្លូវ​បង​ទាំង​ថ្ងៃ​ទាំង​យប់ គេង​នឹក​​បង​រាល់​ថ្ងៃ ​ហេតុ​អ្វី​បង​ថា​យើង​​លែង​ស្រលាញ់​គ្នា?»…



ប្ដី​តប​វិញ៖ ​"បង​មិន​ដែល​និយាយ​ថា ​ឲ្យ​អូន​រង់​ចាំ​បង​ត្រលប់​មក​ផ្ទះ​វិញ​ទេ ​ទោះ​អ្វី​ជា​អ្វី​ក៏​ដោយ ក៏​បង​ត្រូវ​​តែ​លែង​លះ​ជាមួយ​អូន​ឲ្យ​បាន​ក្នុង​យប់​នេះ ​ព្រោះបង​មិន​​​ស្រលាញ់​អូន​ទៀតនោះ​ទេ"។



ប្រពន្ធ​តប៖ "​បើ​បង​ចង់​លែង​លះ ចុះ​កូន​របស់​យើង​គេ​នៅ​ក្មេង​ណាស់ អូន​មិន​ចង់​ឲ្យ​គេ​ឈឺ​ចាប់​ដោយ​សារ​រឿង​នេះ​ទេ"។ ប្ដី៖ "​អាស្រ័យ​តែ​លើ​កូន​​ទៅ​ចុះ កូន​ចង់​​ទៅ​នៅ​ខាង​អ្នក​ណា​ឲ្យ​គេ​ជ្រើស​រើស​ទៅ ឬ​ចង់​ទៅ​រស់​នៅ​ជា​មួយ​បង​នៅ​ទីក្រុង​ក៏​បាន បង​អត់​ខ្វល់​ទេ"​។ ​ប្រពន្ធ​យល់​ព្រម។ នាង​ជឿ​ជាក់​ថា កូន​ប្រុស​នឹង​ជ្រើស​រើស​យក​នាង ព្រោះ​នាង​បាន​នៅ​ក្បែរ​កូន មើល​ថែ​កូន​ ចិញ្ចឹម​កូន​ច្រើន​ជាង​ឪពុក មួយរយៈពេល​ ដែលឪពុក​ទៅ​ឆ្ងាយ។



​ដល់​ថ្ងៃ​លែង​លះ​ជា​ផ្លូវ​ការ អ្នក​ទាំង​បី​នាក់​ត្រូវ​ឡើង​ទៅ​មុខ​តុលាការ ​ចៅ​ក្រម​សួរ​កូន​ប្រុស​នោះ​ថា "បន្ទាប់​ពី​​លែង​លះ ​តើ​ក្មួយ​ប្រុស​​ចង់​ទៅ​រស់​នៅ​ខាង​ម្ដាយ ឬ​ខាង​ឪពុក?" កូន​ឆ្លើយ​ប្រាប់​ថា ​ខ្ញុំ​ចង់​ទៅ​រស់​នៅ​ជាមួយ​ប៉ា ​ខ្ញុំ​ចង់​ទៅ​រស់​នៅ​ជាមួយ​ប៉ា (​និយាយ​ពីរ​ដង)។ ​ចៅ​ក្រម​​ភ្ញាក់​ផ្អើល​មួយ​រំពេច ​បន្ទាប់​ពី​ឮ​ការ​សម្រេច​ចិត្ត​បែប​នេះ ​រួច​ក៏​សួរ​បន្ត ​ហេតុ​អ្វី​យក​ខាង​ប៉ា​? កូន​ឆ្លើយ​ទាំង​ញញឹម​ញញែម​ដូច​មិន​មាន​រឿង​អ្វី​ធំដុំ​​កើត​ឡើង​៖ ​ព្រោះ​ប៉ា​គាត់​អ្នក​មាន បើ​ខ្ញុំ​នៅ​ជា​មួយ​ប៉ា ​ប៉ា​អាច​ទិញ​អ្វី​ឲ្យ​ខ្ញុំ​ក៏​បាន​ឲ្យ​តែ​ខ្ញុំ​ចង់​បាន។ ចំណែក​ម៉ាក់​វិញ​ក្រ​ណាស់ ​គាត់​មិន​អាច​ទិញ​អ្វី​ឲ្យ​ខ្ញុំ​បាន​ទេ សូម្បី​ផ្លែ​ឈើ"។







ម្យ៉ាង​វិញ​ទៀត ម៉ាក់​តែង​តែ​ខឹង​​រូប​​កូន​ នៅពេលដែលកូន​ធ្វើ​អ្វី​ខុស ​ដូច្នេះ​មិន​មាន​អ្វី​ត្រូវ​សង្ស័យ​ក្នុង​ការ​ចាក​ចេញ​ពីម៉ាក់ទៅ​នៅ​ជាមួយ​ឪពុក​ទេ។ ស្ត្រី​ជា​ម្ដាយ​ប្រែ​ជា​ហូរ​ទឹក​ភ្នែក ហើយ​សួរ​បញ្ជាក់​កូន​ប្រុស​ថា "​កូន ហេតុ​អ្វី​កូន​មិន​ចង់​នៅ​ជាមួយ​ម៉ាក់? ក្រែង​ម៉ាក់​សន្យា​ជាមួយ​កូន​ថា ​ម៉ាក់​នឹង​ទិញ​អ្វី​ៗ​ដែល​កូន​ចង់​បាន​នោះ​អី?" យ៉ាង​ណាក្ដី ​កូន​ប្រុស​នៅ​តែ​គ្រវី​ក្បាល ហើយ​និយាយ​ថា "​កូន​មិន​ចូល​ចិត្ត​ម៉ាក់​ទៀត​ទេ"។



​បន្ទាប់​ពី​ឮ​សម្ដី​កូន​ប៉ុន្មាន​ម៉ាត់ បុរស​ជា​ប្ដី​​មិន​អាច​ជួយ​អ្វី​បាន ​ប៉ុន្តែ​ញញឹម​បែប​​បញ្ឈឺ​ចិត្ត​ប្រពន្ធ។ ​​​នៅ​មុន​​លែងលះ ២​ថ្ងៃ​ ​ ពេល​ម្ដាយ​ទៅ​ផ្សារ​បាត់ ឪពុក​បាន​ទិញ​ម្ហូប​ឆ្ងាញ់​ៗ​ និង​​​ទិញ​ប្រដាប់​ក្មេង​លេង​ជា​ច្រើន​ឲ្យ​កូន ព្រោះ​ចង់​ស៊ក​ប៉ាន់​កូន​។ ឪពុក​រូប​នេះ​ក៏​ចង់​បាន​កូន ទោះ​បី​សង្សារ​ក្មេង​របស់​ខ្លួន​មិន​ទាន់​ត្រៀម​ចិត្ត​ក្លាយ​ជា​ម្ដាយ​គេ​​ក៏​ដោយ​។



​តុលាការ​សម្រេច​ឲ្យ​កូន​ប្រុស​បាន​ទៅ​ខាង​ឪពុក ឯ​ម្ដាយ​បាន​ត្រឹម​តែ​យំ​ខ្សឹកខ្សួល​ដៃ​ខ្ទប់​មុខ។ នាង​ស្រងាក​ចិត្ត មាន​អារម្មណ៍​​ថា​មនុស្ស​​ដែល​ខ្លួន​ធ្លាប់​ស្រលាញ់​បែរ​ជា​ក្បត់​នាង​អស់​ហើយ​សូម្បី​តែ​កូន​ប្រុស​ក៏​ជ្រើស​រើស​យក​ឪពុក​ដែល​គ្មាន​ទំនួល​ខុស​ត្រូវ​ដែរ។ ​នាង​ចាប់​ផ្ដើម​គិត​ខ្លី​ចង់​បញ្ចប់​ជីវិត​ខ្លួន​ឯង ប៉ុន្តែ​​មាន​កូន​ចិត្ត​មួយ​បាន​បញ្ចុះ​បញ្ចូល​នាង​កុំ​ឲ្យ​ធ្វើ​បែប​នេះ ហើយ​ស្រមើស្រមៃ​ថា កូន​ប្រុស​ខ្លួន​​នឹង​មក​រក​ម្ដាយ​វិញ ​ក្រោយ​បាន​ស្គាល់​ម្ដាយ​ចុង​មិន​ស្រលាញ់​ខ្លួន​ដូច​ម្ដាយ​បង្កើត។មុន​ពេល​កូន​ប្រុស​ទៅ​នៅ​ទីក្រុង​ជា​មួយ​ឪពុក ​ម្ដាយ​កម្សត់​ គាត់ក៏បាន​ទិញ​អាហារ និង​ប្រដាប់​ក្មេង​លេង​ឲ្យ​កូន​ជា​ច្រើន ប៉ុន្តែ​កូន​បែរ​ជា​​គ្រវែង​របស់​ទាំង​នោះ​ចោល ហើយ​ប្រាប់​ឪពុក​ប្រញាប់​ចេញ​រថយន្ត​ទៅ។ ​គេ​មិន​ចង់​ឃើញ​មុខ​​ម្ដាយ​ទៀត​ទេ។ ​បេះ​ដូង​ម្ដាយ​​ប្រៀប​ដូច​ត្រូវ​គេ​កាប់​ចិញ្ច្រាំ​រាប់​លាន​បំណែក ​ពេល​ឃើញ​កូន​ជា​ទី​ស្រលាញ់​​ធ្វើ​ដាក់​ខ្លួន​បែប​នេះ។











នាង​បន្ត​ជីវិត​ជា​អ្នក​លក់​ផ្លែ​ឈើ​ក្នុង​ផ្សារ​ដដែល ប៉ុន្តែ​របរ​នេះ​ហាក់​កាន់​តែ​ធ្លាក់​ចុះ​ ធ្វើ​ឲ្យ​នាង​​មិន​អាច​ទូទាត់​ថ្លៃ​ខាត​បាន។ ​ដោយ​នឹក​រលឹក​កូន​ខ្លាំង​ពេក នាង​បាន​ផ្អាក​លក់​ដូរ​មួយ​រយៈ រួច​ឡើង​ទៅ​ទី​​​ក្រុង​ស្វែង​រក​ជួប​មុខ​កូន តែ​រក​ពុំ​ឃើញ​ ​ព្រោះ​មិន​ដឹង​រក​តាម​វិធី​ណា ហើយ​ក៏​ដើរ​​ទាំង​អស់​សង្ឃឹម​​​ដល់​ចំណត​រថយន្ត​ក្រុង រួច​ត្រលប់​មក​ភូមិ​កំណើត​​វិញ។ ព្រោះ​នាង​​មិន​ប្រាកដ​ថា កូន​ពិត​ជា​រស់​នៅ​ក្នុង​ក្រុង ឬ​យ៉ាង​ណា​ទេ។



druckoptimiert



ថ្ងៃ​មួយ ​នាង​បាន​ទទួល​សែក​មួយ​មាន​ទឹក​ប្រាក់ ១​ពាន់​ដុល្លារ និង​មាន​សារ​ភ្ជាប់​ជា​មួយ​សែក​សរសេរ​ថា "​ខ្ញុំ​ស្រលាញ់​អ្នក​" I Love You ​ឃើញ​ដូច្នេះ​នាង​មិន​ចង់​​ហ៊ាន​ទទួល​ប្រាក់​នេះ​​ឡើយ។ ​ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក ​នាង​តែង​តែ​ទទួល​បាន​សែក​ជា​រៀង​រាល់​ខែ​ជាមួយ​ទឹក​ប្រាក់ ១​ពាន់​ដុល្លារ​ដូច​ៗ​គ្នា។ ​ដោយ​សារ​​តែ​នាង​ក្រីក្រ​ពេក​ទើប​នាង​ទទួល​ទុក ​និង​គិត​ថា ​អ្នក​​ផ្ញើរ​ឲ្យ​ប្រាកដ​ជា​មាន​បំណង​ល្អ​ឲ្យ​នាង​ប្រើ​ប្រាស់​ប្រាក់​ទាំង​នេះ។
​រដូវ​ផ្ការីក​មក​ដល់ ​ម្ដាយ​អភ័ព្វ​ដដែល​បាន​ទទួល​សំបុត្រ​មួយ​ច្បាប់​សរសេរ​ថា " ម៉ាក់ សុខ​សប្បាយ​ជា​ទេ? ​កូន​ដឹង​​ថា ម៉ាក់​ស្រលាញ់​កូន ​ហើយ​ម៉ាក់​ប្រហែល​​ជា​ត្រូវ​រង​ទុក្ខ​ជា​ច្រើន​ហើយ​ចាប់​តាំង​ពី​កូន​ចាក​ចេញ​ពី​ម៉ាក់​មក។ ​ម៉ាក់ កូន​ស្រលាញ់​ម៉ាក់ កូន​នឹក​ម៉ាក់​​ខ្លាំង​ណាស់​។ ​ម៉ាក់​ដឹង​ទេ​ថា ​ហេតុ​ផល​ពិត​ដែល​កូន​សម្រេច​​ទៅ​រស់​នៅ​ជាមួយ​ប៉ា​ ព្រោះ​តែ​កូន​ចង់​ជួយ​ម៉ាក់​ឲ្យ​រួច​ផុត​ពី​ភាព​ក្រី​ក្រ។ ​ប៉ា​តែង​តែ​ឲ្យ​ប្រាក់​ខ្ញុំ​ច្រើន​ៗ ហើយ​កូន​គិត​ថា ​កូន​នឹង​ផ្ញើរ​ប្រាក់​ទាំង​នោះ​ឲ្យ​ម៉ាក់​ខ្លះ ដើម្បី​កុំ​ឲ្យ​ម៉ាក់​ទៅ​អង្គុយ​លក់​ផ្លែ​ឈើ​នៅ​ផ្សារ​បន្ត​ទៀត។

​ម៉ាក់ ​សូម​ម៉ាក់​ថែ​រក្សា​ខ្លួន​ផង​! កុំ​បារម្ភ​ពី​​កូន​អី ​កូន​នឹង​វិល​ទៅ​រក​ម៉ាក់​នៅ​ថ្ងៃ​មួយ​។ ​ម៉ាក់​នៅ​តែ​ជា​ម៉ាក់​របស់​កូន ​កូន​សន្យា​នឹង​មិន​ចាក​ចេញ​ពី​ម៉ាក់​ម្ដង​ទៀត​ទេ។ ​កូន​នឹង​ទៅ​យក​ម៉ាក់​មក​រស់​នៅ​ជាមួយ​កូន ​ពេល​កូន​ធំ​ដឹង​ក្ដី រៀន​ចប់​មាន​ជំនាញ​ច្បាស់​លាស់​មួយ"។

​គ្រាន់​តែ​អាន​ចប់​ភ្លាម ​មិន​ដឹង​ទឹក​មក​ពី​ណា​ហូរ​ស្រក់​ជោក​ថ្ពាល់ ព្រោះ​បាន​អាន​សំបុត្រ​កូន​លើក​ដំបូង។ ​នាង​យំ​​ទាំង​ខ្សឹកខ្សួល រួច​គិត​ថា មាន​តែ​កូន​ប្រុស​ទេ​ដែល​ជា​មនុស្ស​ល្អ​បំផុត​សម្រាប់​ខ្លួន។ ​ទីបំផុត នាង​ដឹង​ថា ​កូន​ប្រុស​ខ្លួន​ពិត​ជា​មិន​ចង់​ចាក​ចេញ​ពី​ម្ដាយ​ឡើយ ​ហើយ​ថ្ងៃ​ណា​មួយ​ពួក​គេ​នឹង​បាន​ជួប​គ្នា ​រួម​រស់​ជាមួយ​គ្នា​៕








In this image made from video taken Wednesday, Sept. 9, 2015, fourth-grade students from Russia and North Korea study together in a classroom at a school in Khabarovsk, Russia's Far East. The class, with seven students from North Korea, is taking part in a new program in the city of Khabarovsk that aims to promote cultural understanding between the neighboring countries. (AP Photo)



















Comments