ឃើញអ៊ុំពាក់ខោអាវកញ្ចាស់ សុំដកប្រាក់៩០ដុល្លារ បុគ្គលិកក៏ដេញឲ្យទៅចុចទូ ATM បន្ទាប់មកម្នាក់ៗភ្ញាក់ផ្អើលគ្រប់គ្នាដោយសារតែ



អ៊ុំប្រុសម្នាក់ស្លៀកពាក់ខោអាវកញ្ចាស់ សុំដកប្រាក់ ៩០ ដុល្លារ បុគ្គលិកដេញឲ្យទៅចុចទូ ATM ប៉ុន្ដែពេលគាត់ដកប្រាក់ទាំងអស់ក្នុងគណនី ធ្វើឲ្យម្នាក់ៗភ្ញាក់ផ្អើលគ្រប់គ្នា!




យើងតែងតែធ្លាប់ឮពាក្យថា កុំមើលមនុស្សត្រឹមតែសម្បកក្រៅ ព្រោះពេលខ្លះគាត់អាចនឹងពាក់ស្បែកជើងផ្ទាត់មករកទិញរថយន្ត Benz ឬអាចនឹងស្លៀកពាក់ខោអាវមិនអ៊ុតទៅទិញចិញ្ចៀនពេជ្រក៏ថាបាន ។ សូមអានរឿងខាងក្រោមនេះទាំងអស់គ្នា ហើយលោកអ្នកនឹងដឹងថារឿងបែបនេះគឺជារឿងពិត៖
មានអ៊ុំប្រុសម្នាក់ស្លៀកពាក់ខោអាវកញ្ចាស់ដើរចូលទៅធនាគារ ដើម្បីដកប្រាក់ចំនួន ៩០ ដុល្លារ ប៉ុន្ដែបែរជាត្រូវបុគ្គលិកសម្លឹងដោយខ្សែភ្នែកដេញតាំងពីក្បាលរហូតដល់ចុងជើង។

បុគ្គលិក៖ បើអ៊ុំដកត្រឹមតែប៉ុណ្ណឹង អ៊ុំត្រូវទៅដកនៅទូ ATM (សំឡេងមិនពេញចិត្ត)។

អ៊ុំ៖ អ៊ុំមិនចេះចុចទេ ទើបបានជាអ៊ុំមកដកនៅបញ្ជរ។

បុគ្គលិក៖ នៅបញ្ជរឲ្យដកចាប់ពី ១,៥០០ ដុល្លារឡើងទៅ។

អ៊ុំ៖ ឮដូច្នេះ គាត់ក៏តបថា បើដូច្នេះអ៊ុំសុំដកប្រាក់ទាំងអស់ក្នុងគណនីនេះ។

ពេលបុគ្គលិកធនាគារឆែកមើលទឹកប្រាក់ក្នុងគណនីរបស់គាត់ ក៏ភ្ញាក់ព្រើតព្រោះសមតុល្យទឹកប្រាក់ក្នុងគណនីមានចំនួន ៣៣១,២២៥ដុល្លារ។

បុគ្គលិក៖ អូ! បើអ៊ុំចង់ដកប្រាក់ទាំងអស់ក្នុងថ្ងៃនេះតែម្ដងមិនបានទេ អ៊ុំត្រូវផ្ដល់ដំណឹងដល់ពួកយើងជាមុនសិន..

អ៊ុំ៖ គាត់ក៏សួរបន្តថា ចុះអ៊ុំដកច្រើនបំផុតនៅក្នុងពេលនេះបានប៉ុន្មានដែរ?

បុគ្គលិក៖ ឆ្លើយប្រាប់លឿនៗថា ៩០,០០០ ដុល្លារ។

អ៊ុំ៖ អ៊ីចឹងអ៊ុំដក ៩០,០០០ ដុល្លារ។

បន្ទាប់មក បុគ្គលិកបានរៀបចំដកប្រាក់និងរាប់ប្រាប់ជូនអ៊ុំគ្រប់ចំនួន ៩០,០០០ ដុល្លារ ហើយប្រគល់ជូនអ៊ុំ ពេលអ៊ុំទទួលប្រាក់រួច អ៊ុំបានដកប្រាក់តែ៩០ដុល្លារប៉ុណ្ណោះដែលជាំចំនួនដែលគាត់ត្រូវការ បត់ចូលកាបូបលុយដាក់ក្នុងហោប៉ៅខោ។  បន្ទាប់មកទៀត ប្រាក់នៅសល់អ៊ុំបានហុចឲ្យបុគ្គលិកវិញ ហើយនិយាយថា៖




អ៊ុំ៖ ជួយរាប់ប្រាក់ដែលនៅសល់ ហើយផ្ញើចូលគណនីរបស់ខ្ញុំដូចដើមផង!!! គាត់ក៏បានចាកចេញពីធនាគាទាំងទឹកមុខញញឹម ។
បញ្ជាក់នេះគ្រាន់តែជាសាច់រឿងអប់រំប៉ុណ្ណោះ រូបភាពតំណាង

 

អ្នកភូមិសើចចំអកគ្រប់គ្នា!! កូនកំលោះពាក់អាវរងានៅថ្ងៃពិធីរៀបអាពាហ៍ពិពាហ៍របស់ខ្លួន ទីបំផុតម្ដាយខាងស្រីក៏បែរជានិយាយថា…




បំណងប្រថ្នារបស់នារីភាគច្រើនគឺចង់រៀបការនៅក្នុងសណ្ឋាគារផ្កាយ៥ មានថ្លៃទឹកដោះជាចិញ្ចៀនពេជ្រលុយឡាននិងផ្ទះជាដើម ប៉ុន្ដែចង់ឲ្យងាកមកមើលពិធីរៀបអាពាហ៍ពិពាហ៍របស់គូស្នេហ៍មួយគូនេះមានជីវភាពគ្រួសារក្រីក្រស្ថិតនៅក្នុងភូមិជនបទមួយ។
សារព័ត៌មានបរទេសបានរាយការណ៍ថា កូនកំលោះម្នាក់នេះជាអ្នកក្រីក្រគ្មានផ្ទះសម្បែងគ្មានលុយឡាន ជាកម្មករធ្វើការនៅក្នុងរោងចក្រមួយកន្លែង អ្នកទាំងពីរបានស្គាល់គ្នានៅក្នុងរោងចក្រនោះទីបំផុតពួកគេបានសម្រេចចិត្តរៀបការជាមួយគ្នា។ឈុតសម្លៀកបំពាក់របស់កូនក្រមុំគឺជាឈុតដែលមានតម្លៃថោកជាងគេបំផុតនៅក្នុងហាង ចំណែកកូនកំលោះពាក់ស្បែកជើងប៉ាតា, ពាក់អាវរងា Jacket,

មិនធ្វើមុខធ្វើសក់ឡើយ ត្រឹមតែប៉ុណ្ណឹងក៏អាចរៀបពិធីអាពាហ៍ពិពាហ៍បានហើយ ។ពិធីរៀបមង្គលការបែបនេះមិនបានធ្វើឲ្យកូនក្រមុំអាក់អន់ស្រពន់ចិត្តឡើយ នាងបែរជានិយាយទាំងក្លាហានថា "ខ្ញុំមិនសុំអ្វីច្រើនណាស់ណានោះទេ ខ្ញុំចូលចិត្តមនុស្សប្រុសម្នាក់នេះ ។




 



ទោះបីគាត់គ្មានមាសប្រាក់ ប៉ុន្ដែតំណទៅមុខពួកយើងទាំងពីរក៏អាចធ្វើការរកប្រាក់បានដែរ សុំត្រឹមតែយើងទាំងពីរបានរស់នៅជាមួយគ្នាមានសេចក្ដីសុខ ប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយ"។ក្រោយពេលអ្នកទាំងពីររៀបការមិនបានប៉ុន្មានឆ្នាំផង ពួកគេបានត្រឡប់មកផ្ទះម្ដងទៀត ព្រមទាំងមានប្រាក់ផ្ញើធនាគារយ៉ាងច្រើនផងដែរ។



ហើយយកមកជូនឪពុកម្ដាយខាងស្រីព្រមទាំងនិយាយថា នេះជាប្រាក់ថ្លៃទឹកដោះ អ្នកទាំងពីរបានប្រគល់ជូនឪពុកម្ដាយរួចរាល់ ធ្វើឲ្យអ្នកភូមិមានការច្រណែនគូស្នេហ៍មួយគូនេះដែលមានជីវិតរស់នៅជាមួយគ្នាមានសុភមង្គល។មិនយូរប៉ុន្មានអ្នកទាំងពីរបានបើករោងចក្រផ្ទាល់ខ្លួនទទួលបានជោគជ័យ ក្លាយជាសេដ្ឋីតែម្ដង!។



 



 



 



 



 



 



 



 



សូមអបអរសាទរដល់គូស្នេហ៍មួយគូនេះដែលរស់នៅជាមួយគ្នាទទួលបានភាពជោគជ័យ ប៉ុន្ដែសម្រាប់អ្នកដែលមិនទាន់មានគូ សូមជូនពរឲ្យជួបតែមនុស្សល្អ ក្នុងលោកនេះមានឧបសគ្គជាច្រើនដែលត្រូវជួប ស៊ូៗទាំងអស់គ្នា!!ហាមចំលងអត្ដបទរបស់យើងខ្ញុំដោយគ្មានការអនុញ្ញាតជាដាច់ខាត!!

Comments