បុរសម្នាក់ធ្វើឲ្យអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានធ្វើរឿងមួយនេះដាក់ប្រពន្ធគាត់…….



ខ្ញុំពិតជាមានសំណាងណាស់ដែលបានប្ដីដូចគាត់ ប្ដីខ្ញុំមើលថែខ្ញុំដូចព្រះនាងអីចឹងហាមមិនអោយខ្ញុំធ្វើអីទេ គាត់សុខចិត្តហត់នឿយតែម្នាក់ឯងទោះខ្ញុំចង់ជួយក៏គាត់មិនអោយធ្វើដែរ !




ពិតជាគួរអោយច្រណែនណាស់ ប្ដីប្រពន្ធមួយគូកំពុងទទួលបានការចាប់អារម្មណ៍ពីបណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកក្រោយនារីម្នាក់បង្ហោះសរសើរប្ដីមិនដាច់ពីមាត់ព្រោះតែគាត់ជាបុរសល្អស៊ូមើលថែប្រពន្ធកូនពេលឆ្លងទន្លេមិនអោយទាស់ចិត្តឡើយ ពិតជាប្ដីល្អកម្ររកបានមែន ! សំណាងដ៏ធំបំផុតរបស់ស្រ្ដីក្នុងជីវិតគឺបានប្ដីជាបុរសល្អ ហើយខ្ញុំគិតថា ខ្ញុំពិតជាមានសំណាងណាស់ដែលបានប្ដីដូចគាត់ ។











បើយោងតាមហ្វេសប៊ុកឈ្មោះ Maylay bebeបានរៀបរាប់ថា៖ ខ្ញុំមានសុភមង្គលបំផុតដែលមានគាត់ជាប្តី គាត់មើលថែខ្ញុំដូចព្រះនាងចឹង ការងារធ្ងន់ស្រាលគាត់ហាមមិនអោយធ្វើគ្រប់សប់ រវល់តាំងពីព្រលឹមដល់ព្រលប់ សល់ពេលពីការរកសុីគឺមើលថែប្រពន្ធកូនហើយ ទោះជាខ្ញុំនិយាយថា«បងកុំនឿយហត់ខ្លាំងពេក ការងារខ្លះអូនធ្វើខ្លួនឯងបាន»គាត់ក៏និយាយថា«ចុះអូនពពោះ9ខែ10ថ្ងៃមានដែលរអ៊ូថាលំបាកទេ? ប្រពន្ធបងមានតែមួយហ្នឹងទេត្រូវមើលថែយ៉ាងនេះហើយ»























































Comments