មិននឹកស្មានសោះ!! ម្ដាយវ័យក្មេងម្នាក់មិនដែលឈឺសោះ តែចុងក្រោយបែរជាត្រូវស្លាប់ដោយសារតែជំងឺ…



ម្ដាយកូនពីរ ដែលគេរកឃើញមានជំងឺគ្រុនផ្ដាសាយកាលពីថ្ងៃចន្ទ បានស្លាប់នៅថ្ងៃបន្ទាប់។

នាង Alani Murrieta វ័យ ២០ ឆ្នាំបានស្លាប់នៅមន្ទីរពេទ្យក្នុងទីក្រុង Phoenix រដ្ឋ Arizona កាលពីថ្ងៃអង្គារនៅម៉ោង ៣ កន្លះ បន្ទាប់ពីរោគវិនិច្ឆ័យរបស់នាងប្ដូរទៅជារលាកសួតធ្ងន់ធ្ងរ។








គ្រួសាររបស់នាង Murrieta និយាយថា នាងកម្រឈឺណាស់ មិនថារដូវផ្ដាសាយ ឬត្រជាក់យ៉ាងណាទេ។ នាងបានទៅផ្ទះត្រឡប់ពីធ្វើការវិញលឿនជាងធម្មតានៅថ្ងៃអាទិត្យ បន្ទាប់ពីមិនស្រួលខ្លួន។
គ្រួសាររបស់នាង Gonzales និយាយទៅកាន់ Fox 10 ថា "ថ្ងៃចន្ទនាងនៅតែមានអារម្មណ៍ឈឺ ដូច្នេះបងស្រីរបស់នាងបានយកនាងទៅពេទ្យជាមួយនឹងកូនៗរបស់នាង។ ពួកគេរកឃើញរកឃើញមានជំងឺគ្រុនផ្ដាសាយ ហើយក៏ត្រឡប់មកផ្ទះវិញជាមួយនឹងថ្នាំគ្រុនផ្ដាសាយ"។

ប៉ុន្ដែម្ដាយវ័យ ២០ ឆ្នាំរូបនោះមានស្ថានភាពកាន់តែអាក្រក់ពេញមួយយប់។ ម្ដាយរបស់នាងបានយកនាងទៅមន្ទីរពេទ្យនៅថ្ងៃអង្គារនៅម៉ោង ៧ ព្រឹក ដោយនាងមានបញ្ហាដកដង្ហើម។




Gonzales បន្តថា "កម្រិតអុកស៊ីសែនរបស់នាងខ្សោយ។ ពួកគេបានស្កែនកាំរស្មី X នៅម៉ោង ៩ ហើយពួកគេប្រាប់ថានាងមានជំងឺរលាកសួតធ្ងន់ធ្ងរ"។
ខណៈដែលយកនាងទៅដាក់បំពងអុកស៊ីសែន បេះដូងរបស់នាងឈប់ដើរ។ Gonzales បន្តថា "ក្រុមគ្រូពេទ្យព្យាយាមសង្គ្រោះនាងដែរ ប៉ុន្តែគ្មានអ្វីត្រឡប់មកវិញឡើយ"។

ខណៈដែលគ្រូពេទ្យជូនដំណឹងទៅគ្រួសារអំពីគ្រុនផ្ដាសាយទៅរលាកសួតធ្ងន់ធ្ងរ Gonzales អះអាងថា នាងមុននឹងឈឺគឺមិនបង្ហាញរោគសញ្ញាជំងឺសោះឡើយ៕








 



Comments