ដំណឹងស្វែងរកអ្នកក្លាហាន!! បើមាននរណាហ៊ានពន្លិចក្បូនជិះមើលក្រពើមួយនេះ ម្ចាស់ស្រះនឹងផ្ដល់ទឹកប្រាក់ចំនួន…



កាលពីពេលថ្មីៗនេះមានម្ចាស់​​អាជីវកម្មមួយដែលលោកជាអ្នកប្រកបរបរ​​ចិញ្ចឹម​​​​​​​​ក្រពើ​​ដ៏​ល្បី​​ឈ្មោះមួយ​​នៅ​​ក្រុង​ផាតាយ៉ា ​ប្រទេស​ថៃ​ ​​​ដែលគាត់សុខ​ចិត្ត​​ចំណាយ​​​ប្រាក់​​ ​១៥០,០០០ ​​​ដុល្លារ ​ឲ្យ​​តែ​អ្នក​​ណា​​ដែល​អាច​​ពន្លិច​ក្បូន​​​​ជិះ​​​​​មើល​​ក្រពើ​ចិញ្ចឹមនៅ​​​​ក្នុង​​​​ស្រះ​របស់គាត់បាន។




មូលហេតុចម្បងដែលម្ចាស់​​​អាជីវកម្ម​​​​​​រូបនេះ ហ៊ានសម្រច​ចិត្ត​ធ្វើ​បែប​នេះ​​​​ គឺដោយ​សារ​តែមានរូប​ថត​ជា​ច្រើន​សន្លឹក​​​​ត្រូវ​​​​​​បានគេយកទៅ​ផ្សព្វផ្សាយ​​​នៅ​លើ​បណ្ដាញ​សង្គម​​ និងមាន​សារព័ត៌មាន​​​​​ថៃ ព្រមទាំងបរទេស​​ផ្សេង​ទៀតបង្ហាញ​​ពី​​អ្នក​ទេសចរ​ជនជាតិ​ចិន​​មួយ​ក្រុម​​ជិះ​ក្បូន​​ឲ្យ​ចំណី​ក្រពើ​​​ក្នុង​ស្រះ ​ដែល​ធ្វើ​​ឲ្យ​​​គ្រប់​គ្នា​​​​សម្ដែង​​​ក្ដី​ព្រួយ​បារម្ភ​​​ពី​​​​​សុវត្ថិភាព​​​​ ឬ​​​​​ខ្លាច​ក្រឡាប់​​ក្បូន​ជាដើម ក្នុងនោះផងដែរក៏មានការផ្សព្វផ្សាយដែលហាក់សម្តែងឲ្យចេញមកហាមមិនឲ្យមាននរណាម្នាក់ប្រថុយទៅជិះលើក្បូននេះ។ ដោយសាររឿងទាំងនេះហើយទើបលោក Uthen Youngprapakorn ហ៊ានភ្នាល់ដូចនេះទៅ។



​​​បុរស​​ម្ចាស់​កសិដ្ឋាន​​​​​​និយាយ​​ថា "​​អ្នក​ណា​ក៏​ដោយ​​ឲ្យ​តែ​​​​​​​មាន​គ្នា​​​​​​ ១៧​​នាក់​​​​​ចុះ​ក្រោម​ ​​​ប្រសិន​បើ​ក្រុម​​នោះ​​អាច​​​ពន្លិច​ក្បូន​បាន​​​​រយៈពេល​​​ ៥​នាទី​ ​ក្រុម​នោះ​​​​​អាច​ទៅ​ផ្ទះ​វិញ​ជាមួយនឹង​ទឹក​​​ប្រាក់​ ​១៥០,០០០ ​​​ដុល្លារ"។
ចង់បង្ហាញប្រាប់ផងដែរថាក្នុងកសិដ្ឋានចិញ្ចឹមក្រពើះមានសត្វក្រពើរហូតដល់ ៤៣០០ ក្បាលឯណោះ ព្រមជាមួយអ្នកចូលទស្សនាដែលជាភ្ញៀវទេសចរប្រហែលជា ៥០០ នាក់ក្នុងមួយថ្ងៃ ពិតជាចំនួនច្រើនមែនសម្រាប់កសិដ្ឋានមួយនេះ។

 

 




គួរបញ្ជាក់ឡើងវិញផងដែរថា​​​​​ ​​​បន្ទាប់​​​ពី​​​​រូបភាព​​​ទាំង​នោះ​ត្រូវគេ​​ចែក​ចាយ​ពេញ​អ៊ីនធឺណិត​​​ កសិដ្ឋាន​របស់​គាត់​​​ត្រូវ​បាន​អាជ្ញាធរ​​ផ្អាក​ដំណើរ​ការ​​រយៈពេល​ ៩០​ថ្ងៃ​ រង់​ចាំ​​​​​​​ចុះ​ត្រួតពិនិត្យ​​​​របស់​​អាជ្ញាធរ​ទេសចរ​ថៃ​សិន​ ​ដើម្បី​ធានា​​សុវត្ថិភាព​ជូន​​​មហាជន។​ ក្នុងនោះផងដែរ ​​​​​​​​​​​​​​​​​​លោក​ Uthen ​​​បន្ត​ថា​ ​គាត់​បាន​​បើក​​​​​របរ​​ចិញ្ចឹម​ក្រពើ​​នេះ​​​​​អស់​រយៈពេល​​ជាង​ ១២​ឆ្នាំ​ និង​​​​ផ្លាស់​ប្ដូរ​​ក្បូន​ចាស់​​ៗ​​ចំនួន​ ​​៥​ដង​​ហើយ ​ពុំ​ដែល​ជួប​​គ្រោះ​ថ្នាក់​​​ដល់​​ភ្ញៀវ​ទេសចរ​ម្ដង​ណា​ឡើយ៕



 



 



 



 



 



 



 



 



 



Comments