ព្រះសង្ឃមួយអង្គដែលមានព្រះនាម Luang Phor Phian បានសុគតក្នុងព្រះជន្ម ៩២ វស្សា កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនេះ ដោយសារអាពាធធ្ងន់ធ្ងរក្នុងមន្ទីរពេទ្យមួយ នៅក្រុងបាងកក ប្រទេសថៃ។
ព្រះអង្គ Phian ដែលមានដើមកំណើតមកពីប្រទេសកម្ពុជា បានចំណាយពេលសឹងមួយជីវិតរបស់ព្រះអង្គ ធ្វើជាបព្វជិតដ៏ល្បីល្បាញមួយអង្គ នៅក្នុងខេត្ត Lopburi ភាគកណ្ដាលប្រទេសថៃ ដែលជាកន្លែងបញ្ជូនសពរបស់ព្រះអង្គទៅវិញក្រោយពេលសុគត។
ផ្ទុយទៅវិញ រឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើងនៅសប្ដាហ៍នេះ នៅពេលដែលអ្នកដើរតាមព្រះអង្គបានគាស់ព្រះសពចេញពីមឈូស ដើម្បីផ្លាស់ប្តូរស្បង់ចីពរថ្មី ស្រាប់តែបានរកឃើញថា រាងកាយទាំងមូលរបស់ព្រះអង្គ នៅល្អសឹងដូចដើម ហើយអ្វីដែលរឹតតែអស្ចារ្យជាងនេះទៀត គឺទឹកមុខនៃសពរបស់ព្រះអង្គ ហាក់បីដូចជាកំពុងញញឹម ដែលធ្វើឲ្យពួកគេមានការភ្ញាក់ផ្អើល នាំគ្នាថតរូប និងបង្ហោះចែកចាយពេញបណ្ដាញសង្គមតែម្តង។
ទោះជាយ៉ាងណាក៏ដោយ អ្នកដើរតាមព្រះអង្គបានឲ្យដឹងថា ពួកគេនឹងបន្តធ្វើបុណ្យថ្វាយព្រះអង្គ រហូតដល់ថ្ងៃប្រារព្ធពិធីបុណ្យសព ១០០ថ្ងៃ៕
Comments
Post a Comment