ធ្លាក់ថ្លើមក្តុក!! ក្រោយពីយកឡានទំនើបថ្មីចែស ក៏យកឲ្យព្រះសង្ឃសរសេរយ័ន្តប្រសិទ្ធិ ចុងក្រោយបែរជា…



មនុស្សជាច្រើនដែលស្ថិតក្នុងទ្វីបអាស៊ី ហើយជាពុទ្ធសាសនិកនោះភាគច្រើនតែងតែមានជំនឿថារបស់ដែលពួកគេទិញយកមកមុននឹងប្រើប្រាស់គឺត្រូវយកទៅឲ្យព្រះសង្ឃសូត្រមន្ត ស្រោចទឹក ដើម្បីជាការផ្ដល់សំនាងល្អ។ ប្រៀបដូចជាបុរសក្មេងម្នាក់បានយកឡានថ្មីរបស់ខ្លួនទៅឲ្យព្រះសង្ឃសរសេរយ័ន្ត ប្រសិទ្ធពរ តែហាក់គេនឹកស្មានមិនដល់បានកើតឡើងពេលដែលកូនសិស្សរបស់ព្រះសង្ឃយកហ្វឺតខុសមកប្រើ។




 
រឿងហេតុគួរឲ្យហួសចិត្តមួយនេះបានកើតឡើងនៅប្រទេសថៃ នាម្សិលមិញពេលដែលបុរសវ័យក្មេងបានបង្ហោះលើគណនី Facebook របស់ខ្លួនថា កូនសិស្សក្នុងវត្តបានយកច្រលំហ្វឺតដែលលុបមិនជ្រះ មកឲ្យព្រះសង្ឃសរសេរយ័ន្ត។ ជាលទ្ធផលឡានពណ៌សថ្មីស្រឡាងរបស់គេត្រូវជាប់ប្រតាកដោយទឹកហ្វឺតលាងយ៉ាងណា ក៏មិនជ្រះ។

ទោះបីជាគេប្រើវិធីគ្រប់បែបយ៉ាងមិនថាជាការដុះខាត់យ៉ាងណាក្ដីក៏បានត្រឹមតែរលុបបន្តិចបន្តួចប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា ម្ចាស់ឡានវ័យក្មេងពេលនេះកំពុងតែស្វែងរកវិធីលាងជម្រះហ្វឺតឲ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន។ តាមសារមួយនេះ សង្ឃឹមថាបងប្អូនទាំងអស់នឹងមានការប្រយ័ត្នប្រយែង ចៀសវាងកើតរឿងដូចនេះ៕








Comments